កងទ័ពរដ្ឋាភិបាលស៊ីរី បានបង្កើនយុទ្ធនាការវាយប្រហារទៅលើខេត្ត Idlip

(VOVWORLD) - នាថ្ងៃទី ៥ ខែកុម្ភៈ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានជម្រុញយុទ្ធនាការវាយ ប្រហារនៅតំបន់ពាយព្យ ទោះបីជាមានភាពតានតឹងកាន់ តែកើនឡើងជាមួយប្រទេសទួរគីក៏ដោយ។
កងទ័ពរដ្ឋាភិបាលស៊ីរី បានបង្កើនយុទ្ធនាការវាយប្រហារទៅលើខេត្ត Idlip - ảnh 1 កងទ័ពរដ្ឋាភិបាលស៊ីរី បានបង្កើនយុទ្ធនាការវាយប្រហារទៅលើខេត្ត Idlip (រូបថត៖ THX/TTXVN)

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) និងទីភ្នាក់ងារសារព័ត៌មាន SANA បានឱ្យដឹងថា នាថ្ងៃទី ៥ ខែកុម្ភៈ កងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយប្រទេសរុស្ស៊ី បានបង្កើនយុទ្ធនាការវាយប្រហារនៅតំបន់ Idlib ដែលជាតំបន់ដែលគេដណ្តើមបានទីរួមស្រុក និងភូមិ ជាង ២០ ពីកងកម្លាំងបោះបោរ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ យោងតាម SOHR បានឲ្យដឹងថា កងកម្លាំងស្មោះត្រង់របស់រដ្ឋអំណាច Damascus បានហ៊ុំព័ទ្ធជុំវិញទីរួមស្រុក Saraqueb  នៅភាគខាងត្បូង Idlib ហើយកំពុងមានវត្តមាននៅក្នុងបរិវេណ១គីឡូម៉ែត្រពីទីរួមស្រុកយុទ្ធសាស្ត្រតាមបណ្តោយមហាវិថីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ