កងទ័ពរដ្ឋាភិបាលស៊ីរីដណ្ដើមបានសិទ្ធិត្រួតពិនិត្យសមរភូមិសំខាន់នៅ Aleppo។
VOV -  
(VOV) /  
|
កងទ័ពរដ្ឋាភិបាលស៊ីរីដណ្ដើមបានសិទ្ធិត្រួតពិនិត្យសមរភូមិសំខាន់នៅ Aleppo។ |
VOV-កងទ័ពស៊ីរីនាថ្ងៃទី៨សីហាបានត្រួតពិនិត្យខ័ណ្ឌ Selaheddine ជាសមរភូមិសំខាន់នៅទីក្រុងយុទ្ធសាស្ត្រ Aleppo នៅប្រទេសនេះ។ ជនប្រដាប់អាវុធនៃភាគីប្រឆាំងមួយនាក់បាននិយាយជាមួយអ្នកយកព័ត៌មាន Reuters ថា យើងខ្ញុំបានដក់កងទ័ពចេញពី Selaheddine។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត ទីភ្នាក់ងារសារព័ត៌មានជាតិ Petra របស់ហ្សូដង់បានជូនដំណឹងថាអតីត
នាយករដ្ឋមន្ត្រីស៊ីរី Riyad Hijab បានទៅកាន់ហ្សូដង់នាថ្ងៃទី៨សីហា។ Petra
បានដកស្រង់សំដីរបស់អ្នកនាំពាក្សរដ្ឋាភិបាលង្សូដង់ Samih Maaytah ឲ្យដឹង
ថា លោក Hijab បានទៅកាន់ហ្សូដង់ជាមួយសាច់ញាត្តិប៉ុន្មាននាក់។ លោក
ត្រូវទម្លាក់ពីដំណែងនាយករដ្ឋមន្ត្រីស៊ីរីនាដើមសប្ដាហ៍នេះក្រោយពេលមាន
ព័ត៌មានឲ្យដឹងថាលោកបានរត់ចេញពីដំណែង។ នាថ្ងៃដ៏ដែល ទីភ្នាក់ងារ
សារព័ត៌មាន Anadolu របស់ទួរគីបានឲ្យដឹងថា ជនប្រមាណ២៤០០នាក់បាន
ឆ្លងព្រំដែនទៅទួរគីនាយប់ថ្ងៃទី៧សីហាដើម្បីរត់គេចពីអំពើហឹង្សាដែលកំពុង
កើនឡើងនៅស៊ីរី ក្នុងនោះមានឧត្តមសេនីយ៍កងទ័ព២នាក់៕
VOV
-VOV