កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនដណ្តើមការត្រួតពិនិត្យនៅព្រលានយន្តហោះ Donetsk ឡើងវិញ

កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនដណ្តើមការត្រួតពិនិត្យនៅព្រលានយន្តហោះ Donetsk ឡើងវិញ - ảnh 1
កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនដណ្តើមការត្រួតពិនិត្យនៅព្រលានយន្តហោះ Donetsk ឡើងវិញ (Image: Vietnam+)


(VOVworld) – ក្រោយរយៈពេល ១ ថ្ងៃ លោក Petro  Poroshenko ជាប់ឆ្នោតក្នុងការ បោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន នាថ្ងៃទី ២៦ ឧសភា រដ្ឋអំណាច  Kiev បាន
ចាប់ ផ្តើមយុទ្ធនាការយោធាពិសេសសំដៅរំដោះទីស្នាក់ការនិងព្រលានយន្តហោះ
អន្តរជាតិនៅទីក្រុង Donetsk (ភាគខាងកើតអ៊ុយក្រែន) ដែលតំណាងនៃសាធារណៈ
រដ្ឋប្រជាជន Donetsk ទន្ទ្រានកាប់កាប់ នាព្រឹកថ្ងៃដ៏ដែល។ អគ្គសេនាធិការយុទ្ធនា
ការនេះ វរៈសេនីយ៍ឯក Aleksey Dmitrashkovsky បានឲ្យដឹងថា៖ យុទ្ធនាការដោយ
ជើងអាកាសនេះបានចាប់ផ្តើម នាម៉ោង ១៣ (តាមម៉ោងតំបន់) និងកំលាំងប្រដាប់
អាវុធនៃសាធារណៈរដ្ឋប្រជាជន Donetsk ត្រូវដកកងទ័ពចេញពីព្រលានយន្តហោះ។
ប៉ុន្តែ ការប៉ះទង្គិចនៅបន្តប្រព្រឹត្តទៅនៅជាយទីក្រុង។ ភាគីទាំង ២ មិនបានឲ្យដឹងអំពី
បរិមាណជនរងគ្រោះទេ។ ភាគីកងទ័ពរបស់រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា៖ ការវាយប្រហារដោយជើងអាកាសមិនតម្រង់ទៅលើជនស៊ីវិលនៅទីក្រុងនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ