កងទ័ពរួមចំណែកទៅក្នុងជោគជ័យនៃសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២

(VOVWORLD) - ថ្លែងមតិនៅទីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ ធ្ងន់ថា សន្និបាតមជ្ឈឹមលើកទី១២ នីតិកាលទី១២ ជាព្រឹត្តិការណ៍ នយោបាយដ៏សំខាន់របស់បក្សនិងរដ្ឋ ដែលទទួលបានការយកចិត្តទុកដាក់ របស់កម្មាភិបាល បក្ខជនយ៉ាងច្រើនកុះករនិងប្រជាជនគ្រប់ស្រទាប់។ 
កងទ័ពរួមចំណែកទៅក្នុងជោគជ័យនៃសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ - ảnh 1 លោកនាយឧត្តម សេនីយ៍ Ngo Xuan Lich ថ្លែងនៅជំនួបនេះ (រូបថត៖ qdnd.vn)

នារសៀលថ្ងៃទី១០ ឧសភា នៅទីក្រុងហាណូយ លោកនាយឧត្តម សេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបាន ដឹកនាំជំនួបជូនព័ត៌មានស្ដីពីខ្លឹមសារនិងរបៀបវារៈនៃសន្និបាតមជ្ឈឹមលើកទី ១២ចំពោះសមាជិកគណៈកម្មាធិការយោធាមជ្ឈឹមដែលចូលរួមសន្និ បាតលើកនេះ។

ថ្លែងមតិនៅទីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ ធ្ងន់ថា សន្និបាតមជ្ឈឹមលើកទី១២ នីតិកាលទី១២ ជាព្រឹត្តិការណ៍ នយោបាយដ៏សំខាន់របស់បក្សនិងរដ្ឋ ដែលទទួលបានការយកចិត្តទុកដាក់ របស់កម្មាភិបាល បក្ខជនយ៉ាងច្រើនកុះករនិងប្រជាជនគ្រប់ស្រទាប់។ នៅ សន្និបាតលើកនេះ មជ្ឈឹមនឹងពិភាក្សា អនុម័តនិងសម្រេចលើបញ្ហាសំខាន់ៗ ហេតុដូច្នេះ សំណូមពរឲ្យតំណាងកងទ័ពទាំងអស់ដែលចូលរួមសន្និបាត លើកនេះ ត្រូវការលើកកំពស់ស្មារតីទទួលខុសត្រូវ ប្រមូលផ្ដុំស្រាវជ្រាវ ត្រៀមរៀបចំខ្លឹមសារឲ្យបានល្អ ចូលរួមពិភាក្សា ផ្ដល់មតិយ៉ាងសកម្មនិង មានគុណភាពចំពោះគម្រោងនានារបស់មជ្ឈឹម រួមចំណែកទៅក្នុងជោគ ជ័យនៃសន្និបាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ