កងទ័ពរុស្ស៊ីសាកល្បងកាំជ្រួចទប់ស្កាត់រយៈខ្លីប្រកបដោយជោគជ័យ

កងទ័ពរុស្ស៊ីសាកល្បងកាំជ្រួចទប់ស្កាត់រយៈខ្លីប្រកបដោយជោគជ័យ - ảnh 1
(រូបថត៖RIA Novosti)

(VOVworld) - នាថ្ងៃទី២១ មិថុនា ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ក្រុមកុល
យុទ្ធចម្រុះនៃមូលដ្ឋានបាញ់បង្ហោះកាំជ្រួច Sary Shagan អង្គភាពទ័ពការពារដែន
អាកាសនិងការពារប្រឆាំងកាំជ្រួចនៃកងកម្លាំងអវកាសរុស្ស៊ី រួមជាមួយអ្នកជំនាញ
ការលើវិស័យឧស្សាហកម្មការពារជាតិប្រទេសនេះបានបាញ់សាកល្បងប្រកប
ដោយជោគជ័យនូវប្រភេទកាំជ្រួចទប់ស្កាត់រយៈខ្លីមួយ។ការបាញ់បង្ហោះ កាំជ្រួចនេះ
ត្រូវបានអនុវត្តន៍ដោយគោលដៅគឺធ្វើតេស្តនូវលទ្ធភាពប្រយុទ្ធនៃ កាំជ្រួចទប់ស្កាត់
របស់កងកម្លាំងអវកាសរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ