កងទ័ពវៀតណាមនិងកម្ពុជាជំរុញខ្លាំងការជួបប្រាស្រ័យរវាងកម្លាំងនាយទាហានវ័យក្មេង
(VOVWORLD) - នារសៀលថ្ងៃទី២៨ ខែកញ្ញា នៅរដ្ឋធានីហាណូយ គណៈ កម្មការយុវជន កងទ័ព ចំណុះអគ្គស្នងការនយោបាយកងទ័ពប្រជាជន វៀតណាម ក្រសួងការពារ ប្រទេសវៀតណាម បានរៀបចំសិក្ខាសាលានិងជំនួបប្រាស្រ័យរវាងគណៈប្រតិភូ នាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមជាមួយគណៈប្រតិភូនាយ ទាហានវ័យក្មេងនៃកងយោធពលខេមរៈភូមិន្ទ។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ qdnd.vn) |
នៅព្រឹត្តិការណ៍នេះ វរៈសេនីយ៍ ទោ Tran Viet Nang អនុប្រធានគណៈកម្មការយុវជនកងទ័ព ប្រធានគណៈ ប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមនិងវរៈសេនីយ៍ឯក ថយ វ៉ាន់ហន ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងយោធពលខេមរៈ ភូមិន្ទ បានធ្វើការឧទ្ទេសនាមជាទូទៅអំពីសភាពការណ៍នៃកងកម្លាំងនាយ ទាហានវ័យក្មេងនៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខ នឹងបន្តជំរុញខ្លាំងការងារ អប់រំ ឃោសនាសម្រាប់កម្មាភិបាល យុទ្ធជន និងនាយទាហានវ័យក្មេងនៃ ប្រទេសទាំងពីរ ព្រមទាំងសហការគ្នាចូលរួមសកម្មភាពរុករក ប្រមូលផ្ដុំ និងធ្វើ មាតុភូមិនិវត្តន៍អិដ្ឋធាតុរបស់យុទ្ធជនពលីនិងអ្នកជំនាញនៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនាពេលទៅបំពេញភារកិច្ចនៅប្រទេសកម្ពុជាផងដែរ៕