កងទ័ពវៀតណាមនិងឡាវរួមចំណែកពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវកាន់តែអភិវឌ្ឍន៍
(VOVWORLD) - នារសៀលថ្ងៃទី២ សីហា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបឧត្តម សេនីយ៍ទោ Vilay Lakhamphong ប្រធានអគ្គស្នងការនយោបាយកងទ័ព ប្រជាជនឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖Xuan Dan) |
(VOVworld) - នារសៀលថ្ងៃទី២ សីហា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបឧត្តម សេនីយ៍ទោ Vilay Lakhamphong ប្រធានអគ្គស្នងការនយោបាយកងទ័ព ប្រជាជនឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទី នេះ លោក Nguyen Phu Trong អះអាងថា បក្ស រដ្ឋវៀតណាមជានិច្ចកាលបង្ក លក្ខណៈងាយស្រួលបំផុតដើម្បីក្រសួងការពារប្រទេសវៀតណាមនិងឡាវ បង្កើន កិច្ចសហប្រតិបតិ្តការ សំដៅរក្សារឹងមាំស្ថិរភាពនយោបាយនិងសណ្ដាប់ធ្នាប់ សង្គមនៅប្រទេសនិមួយៗ។ រីឯខ្លួនវិញ ឧត្តមសេនីយ៍ទោ Vilay Lakhamphong អះអាងថា ក្នុងកាលៈទេសៈណាក៏ដោយគឺក្រសួងការពារជាតិឡាវនឹងសហការ យ៉ាងស្អិតរមួតជាមួយក្រសួងការពារប្រទេសវៀតណាម សំរេចឲ្យបានល្អនូវ ភារកិច្ចដែលបក្សទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង២ប្រគល់ជូន។ បក្ស រដ្ឋ កងទ័ពនិងប្រជាជនឡាវនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមជាមួយ វៀតណាមរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ-វៀតណាម កាន់តែអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំង២ ដើម្បីសន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍន៍នៅតំបន់និងលើពិភព លោក៕