កងទ័ពស៊ូដង់ដកខ្លួនចេញពី​កិច្ចចរចាបទឈប់បាញ់

(VOVWORLD) -  កងទ័ពស៊ូដង់កាលពីថ្ងៃទី ៣១ ខែឧសភា បានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់ក្រោមការសម្របសម្រួលរបស់អាមេរិក និងអារ៉ាប៊ីសាអូឌីតដោយបានលើកឡើងថា កងកម្លាំងគាំទ្ររហ័ស (RSF) បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។ 
កងទ័ពស៊ូដង់ដកខ្លួនចេញពី​កិច្ចចរចាបទឈប់បាញ់ - ảnh 1អគារមួយដែលរងការខូចខាតដោយការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងRSF នៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

កងទ័ពស៊ូដង់បានចោទប្រកាន់ RSF ម្តងហើយម្តងទៀតថា បានរំលោភលើបទឈប់បាញ់មនុស្សធម៌ ដោយបានកាន់កាប់មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតនៅក្នុងរដ្ឋធានី Khartoum ហើយបានប្រកាសពីការត្រៀមប្រយុទ្ធដើម្បីជ័យជម្នះ។ ក្នុងពេលជាមួយគ្នានោះ RSF ក៏បានចោទប្រកាន់កងទ័ពថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយបានសន្យាបន្តកិច្ចព្រមព្រៀងបទឈប់បាញ់ដោយផ្តល់អាទិភាពសម្រាប់ជំនួយមនុស្សធម៌។ ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទីក្រុង Khartoum និងភាគខាងលិចទីក្រុង Darfur មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃច័ន្ទកន្លងទៅ។

នាថ្ងៃដដែល អង្គការសហប្រជាជាតិបានឲ្យដឹងថា៖ ក្នុងរយៈពេលត្រឹមតែ៦សប្តាហ៍ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅស៊ូដង់ ប្រជាជនជាង ១,២លាននាក់ត្រូវចាកចេញពីលំនៅដ្ឋានរបស់ខ្លួន។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) បានប្រកាសកំពុងធ្វើការជាមួយដៃគូនានាដើម្បីបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ូដង់។

ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ បានពន្យាពេលបទបញ្ជាបិទដែនអាកាសរហូតដល់ថ្ងៃទី ១៥ ខែមិថុនា ដោយសារតែជម្លោះរវាងកងទ័ពស៊ូដង់ និង RSF នៅតែបន្តកើតមានឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ