កងទ័ពសាធារណរដ្ឋឆាដបានប្រកាសជ័យជំនះលើពួកឧទ្ទាម

(VOVWORLD) - ប្រធានអគ្គសេនាធិការកងទ័ពនៃសាធារណរដ្ឋឆាដលោក Abakar Daoud បាននិយាយថា ការដែលកងទ័ពបានវិលត្រឡប់មកបន្ទាយវិញ គឺជាការបញ្ជាក់មួយឲ្យការបញ្ចប់ការប្រយុទ្ធគ្នាហើយទទួលបានជ័យជម្នះលើក្រុមឧទ្ទាម។
កងទ័ពសាធារណរដ្ឋឆាដបានប្រកាសជ័យជំនះលើពួកឧទ្ទាម - ảnh 1កងទ័ពនៃសាធារណរដ្ឋឆាដ (Tchad republic) បានប្រកាសពីជ័យជម្នះក្នុងការប្រយទ្ធគ្នាអស់រយៈពេលច្រើនសប្តាហ៍ ជាមួយពួកឧទ្ទាមនៅភាគខាងជើងប្រទេស។ (រូបថត៖ AFP/TTXVN)

នាថ្ងៃទី៩ ខែឧសភា កងទ័ពនៃសាធារណរដ្ឋឆាដ (Tchad republic) បានប្រកាសពីជ័យជម្នះក្នុងការប្រយទ្ធគ្នាអស់រយៈពេលច្រើនសប្តាហ៍ ជាមួយពួកឧទ្ទាមនៅភាគខាងជើងនៃសាធារណរដ្ឋឆាដ (ទ្វីបអាហ្រ្វិក) នៅមូលដ្ឋានយោធាមួយនៅរដ្ឋធានី N’Djamena  ហើយពួកឧទ្ទាមជាច្រើន ត្រូវបានចាប់ខ្លួនផងដែរ។

ប្រធានអគ្គសេនាធិការកងទ័ពនៃសាធារណរដ្ឋឆាដលោក Abakar Daoud បាននិយាយថា ការដែលកងទ័ពបានវិលត្រឡប់មកបន្ទាយវិញ គឺជាការបញ្ជាក់មួយឲ្យការបញ្ចប់ការប្រយុទ្ធគ្នាហើយទទួលបានជ័យជម្នះលើក្រុមឧទ្ទាម។ មុននោះ ក្រុមប្រឹក្សាយោធាកាន់អំណាចបានអះអាងថា បានកម្ចាត់ក្រុមឧទ្ទាមហើយ ប៉ុន្តែការប៉ះទង្គិចគ្នានៅតែបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ