កងទ័ពសូម៉ាលីដណ្តើបានទីជម្រករបស់ក្រុមជ្រុលនិយម Al Sahbaab ឡើងវិញ
|
កងទ័ពសូម៉ាលីដណ្តើបានទីជម្រករបស់ក្រុមជ្រុលនិយម Al Sahbaab ឡើងវិញ (Image: VNA) |
(VOVworld) – កងទ័ពសូម៉ាលីដោយមានការជួយឧបត្ថម្ភពីកំលាំង
សម្ព័ន្ធភាពទ្វីបអាហ្វ្រិក (AU) នេះបានវាយយកឡើងវិញទីរួមស្រុក
Bardhere។ នេះគឺជាមូលដ្ឋានយោធាសំខាន់ចុងក្រោយរបស់ក្រុម
ឥស្លាមជ្រុលនិយម Al Shabaab ដែលទាក់ទិនដល់អង្គការភេវរកម្ម
Al Qaeda។ នាថ្ងៃទី ២២ កក្កដា មន្ត្រីជាន់ខ្ពស់មួយរូបរបស់កងទ័ព
សូម៉ាលីបានឲ្យដឹងថា៖ ជនប្រដាប់អាវុធចំនួន ២៤ នាក់ត្រូវកំទិច។
រដ្ឋមន្ត្រីក្រសួងព័ត៌មានសូម៉ាលី លោក Mohamed Adbi Hayir Mareye
បានប្រកាសថា៖ យុទ្ធនាការវាយប្រហាររបស់កងទ័ពសូម៉ាលីនឹង
បន្តដល់ពេលណាដណ្តើមឡើងវិញនូវបណ្ដាតំបន់ដែល Al Shabaab
កំពុងទន្ទ្រានកាន់កាប់នេះ៕