កងទ័ពស៊ីរីកាត់ផ្តាច់ប្រភពជំនួយសំខាន់របស់ពួកឧទ្ទាម
|
កងទ័ពស៊ីរី (រូបថតៈ AFP/TTXVN) |
(VOVworld)-តាមទីភ្នាក់ងាររដ្ឋ SANA ជូនដំណឹងនាថ្ងៃទី២០មេសាថា កងទ័ព ស៊ីរីទទួលបានជំហានថ្មីនៅខេត្ត Daraa ភាគខាងត្បូងប្រទេសនេះ ដោយការ កាត់ផ្តាច់ផ្លូវផ្តល់ជំនួយរបស់ពួកឧទ្ទាមឆ្លងទីប្រទេស Jordan។ តាម SANA ថាសព្វថ្ងៃបណ្តាកងកម្លាំងប្រដាប់អាវុធស៊ីរី កំពុងទន្ទ្រានកាន់កាប់ទីរួមស្រុកចំនួន៥ នៅភាគឦសានខេត្ត Daraa ព្រមទាំងឡោមព័ទ្ធទីរួមស្រុក Mlaihat al-Atash និង
Busra al-Harir ស្ថិតក្នុងការកាន់កាប់របស់រណសិរ្ស Nusra ដែលមានការទាក់ទង នឹងបណ្តាញភេរវកម្មអន្តរជាតិ Al-Qaeda។តាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ស៊ីរី
(SOHR) ថា ការប៉ះទង្គិចកើតមានឡើងនាព្រឹកថ្ងៃទី២០មេសា រវាងកងទ័ពរដ្ឋាភិ បាលនិងពួកឧទ្ទាមអ៊ីស្លាមនៅជុំវិញទីរួមស្រុក Busra al-Harirផងដែរ៕