កងទ័ពស៊ីរីដាកចេញលក្ខ័ណ្ឌសុំចុះចាញ់ក្នុងអំឡុង ២៤ ម៉ោង សំរាប់កំលាំងភេរវកម្មនៅទីក្រុង Aleppo
|
កងទ័ពស៊ីរីដាកចេញលក្ខ័ណ្ឌសុំចុះចាញ់ក្នុងអំឡុង ២៤ ម៉ោង សំរាប់កំលាំងភេរវកម្មនៅទីក្រុង Aleppo (VNA) |
(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា កងទ័ពស៊ីរីបានផ្ញើរសារទូរស័ព្ទនិងរាយ
ខិត្តប័ណ្ណនៅខ័ណ្ឌមួយចំនួនប៉ែកខាងកើតទីក្រុង Aleppo ក្នុងនោះ លើក
ច្បាស់ ថា៖ កងទ័ពរដ្ឋាភិបាលលៃទុក ២៤ ម៉ោងសំរាប់កំលាំងភេរវកម្មសុំចុះ
ចាញ់ឬ ដកទ័ពចេញពីបណ្ដាភូមិ។ បណ្ដាកិច្ចព្រមព្រៀងឈប់បាញ់និង
របៀងមុស្សធម៌ កំពុងត្រូវបានរក្សាដើម្បីប្រជាពលរដ្ឋអាចចាកចេញពី
តំបន់ប៉ះទង្គិច។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត ជនស៊ីវិលយ៉ាងហោច
ណាស់ចំនួន ៤ នាក់ត្រូវ ស្លាប់ក្នុងការវាយប្រហាររបស់កំលាំងភេរវកម្ម
តម្រង់ទៅលើតំបន់ស្ថិតក្រោមការ ត្រួតពិនិត្យរបស់កងទ័ពរដ្ឋាភិបាល៕