កងទ័ពស៊ីរីដណ្ដើមបានទីក្រុងធំមួយមកវិញ

កងទ័ពស៊ីរីដណ្ដើមបានទីក្រុងធំមួយមកវិញ - ảnh 1
ទាហានស៊ីរីនៅទីក្រុង Aleppo (រូបថត៖EPA)

(VOVworld) - នាថ្ងៃទី២៧​ តុលា កងទ័ពស៊ីរី ដណ្ដើមបានមកវិញការកាន់កាប់
ទីក្រុង Soran ដែលជាទីក្រុងធំមួយនៅខេត្ត Hama ភាគកណ្ដាលស៊ីរី។តាមអង្គការ
ឃ្លាំមើលសិទ្ធិមនុស្សស៊ីរី កងកម្លាំងរដ្ឋាភិបាលស៊ីរី ដណ្ដើមបានទីក្រុង Soran​ វិញ
ក្រោយពីការវាយប្រហារដោយកាំភ្លើងធំជាច្រើនលើក។ការបោះជំហាននេះ
អនុញ្ញាតឲ្យកងកម្លាំងកាំភ្លើងធំស៊ីរី អាចបើកយុទ្ធនាការវាយប្រហារទៅលើតំបន់
នានាដែលស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមបះបោរ រហូតដល់ទៅតំបន់ជនបទ
ភាគខាងត្បូងនៃខេត្ត Idlib ដែលជាកំពែងសំខាន់មួយរបស់កម្លាំង បះបោរនៅប៉ែក
ខាងជើងស៊ីរី។
នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានផ្សាយថា កុមារយ៉ាង
ហោចណាស់៦នាក់បានស្លាប់ក្រោយពីកម្លាំងបះបោរបាញ់កាំភ្លើងត្បាល់ទៅលើ
តំបន់ដែលស្ថិតនៅក្រោមការកាន់កាប់របស់រដ្ឋាភិបាលនៅទីក្រុង Aleppo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ