កងទ័ពស៊ីរីដណ្តើមបានមកវិញការត្រួតត្រាទីកន្លែងមួយចំនួនពីបាតដៃរបស់ IS
|
កងទ័ពស៊ីរីដណ្តើមបានមកវិញការត្រួតត្រាទីកន្លែងមួយចំនួនពីបាតដៃរបស់ IS (VNA) |
(VOVworld) – នាថ្ងៃទី ១៨ កញ្ញា បណ្ដាទាហានរដ្ឋាភិបាលស៊ីរីបានដណ្តើមមក
វិញទីកន្លែងមួយចំនួនដែលអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទន្ទ្រាន
កាន់កាប់នៅខេត្ត Der al Zor ប៉ែកខាងកើតស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានស៊ីរី
SANA បានដកស្រង់ពាក្សសំដីរបស់មន្ត្រីយោធាមិនបញ្ចេញឈ្មោះមួយរូបបាន
ឲ្យដឹងថា៖ ជនប្រដាប់អាវុធ IS រាប់សិបនាក់ត្រូវបានកំទិចក្នុងការវាយប្រហារ
ទៅលើភ្នំ Tharda ក្រោមការជួយឧបត្ថម្ភពីយន្តហោះចំបាំង។ នាថ្ងៃទី ១៧ កញ្ញា
កងទ័ព ចម្រុះដឹកនាំដោយអាមេរិកបានវាយប្រហារតាមផ្លូវអាកាសទៅលើ
តំបន់ Jebel Tharda ប៉ែកខាងកើតស៊ីរីដែលក្នុងនោះទាហានស៊ីរីចំនួន ៦២
នាក់ស្លាប់និង ១០០ នាក់ទៀតរងរបួស៕