កងទ័ពស៊ីរីទន្ទ្រានកាន់កាប់បន្ថែមនូវទីតាំងនៅជាយទីក្រុង Aleppo

កងទ័ពស៊ីរីទន្ទ្រានកាន់កាប់បន្ថែមនូវទីតាំងនៅជាយទីក្រុង Aleppo  - ảnh 1
កងទ័ពស៊ីរីទន្ទ្រានកាន់កាប់បន្ថែមនូវទីតាំងនៅជាយទីក្រុង Aleppo (VNA)


(VOVworld) – ស្ថាប័នព័ត៌មានយោធាតាមដានសង្គ្រាមស៊ីវិលនៅស៊ីរីបានឲ្យដឹង
 ថា៖ កងទ័ពនៃប្រទេសនេះនិងកងកំលាំងសម្ព័ន្ធមិត្តបានទន្ទ្រានកាន់កាប់ខ័ណ្ឌ
តូចមួយនៅជាយទីក្រុង Aleppo ពីកំលាំងបះបោរ នាថ្ងៃទី ២២ កុម្ភៈ។ ជ័យជំនះ
 នេះទទួលបានក្នុងពេលដែលរដ្ឋាភិបាលនិងតំណាងភាគីប្រឆាំងនានានៅស៊ីរី
បានចូលរួមការចរចារសន្តិភាពនៅទីក្រុង  Geneva ស្វីសក្រោមការគាំទ្ររបស់
 អ.ស.ប.។ ក្នុងសេចក្តីប្រកាសមួយ កងទ័ពស៊ីរីនិងសម្ព័ន្ធភាពកងទ័ពចម្រុះ
បាន​ដណ្តើមកវិញតំបន់ Souq al – Jibs ប៉ែកខាងនីរតីទីក្រុង Aleppo ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ