កងទ័ពស៊ីរីបញ្ឈប់រាល់សកម្មភាពក្នុងអំឡុង ៧ ថ្ងៃ
|
កងទ័ពស៊ីរីបញ្ឈប់រាល់សកម្មភាពក្នុងអំឡុង ៧ ថ្ងៃ (VNA) |
(VOVworld) – នាយប់ថ្ងៃទី ១២ កញ្ញា កងទ័ពស៊ីរីបានប្រកាសបញ្ឈប់រាល់សកម្ម
ភាពយោធាក្នុងអំឡុង ៧ ថ្ងៃ ប៉ុន្មាននាទីបន្ទាប់ពីបទឈប់បាញ់ប្រវត្តិសាស្ត្រនៅ
ប្រទេសនេះដែលអាមេរិកនិងរុស្ស៊ីធ្វើជាអ្នកកណ្តាល ចូលជាធរមាន។ ក្នុងសេចក្តី
ប្រកាសលើកាណាល់ទូរទស្សន៍ជាតិ កងទ័ពស៊ីរីបានឲ្យដឹងថា៖ ដំណើរការ បញ្ឈប់
សកម្មភាពយោធានឹងចាប់ផ្តើមនាម៉ោង ១៩ (តាមម៉ោងតំបន់) ហើយអូស
បន្លាយដល់ពាក់កណ្ដាលរាត្រីថ្ងៃទី ១៨ កញ្ញា។ ប៉ុន្តែ តាមកាសែត The New
York Times ការព្រមព្រៀងឈប់បាញ់ត្រូវបានរំលោភ ១ ម៉ោងបន្ទាប់ពីចូល
ជាធរ មាន។ នៅខេត្ត Daraa ភាគខាងត្បូងស៊ីរី ក្រុមប៉ះបោរមួយបានប្រកាស
ថា៖ គេ បានសម្លាប់ទាហានរដ្ឋាភិបាលស៊ីរីចំនួន ៤ នាក់៕