កងទ័ពស៊ីរីបាញ់ផ្លោងទៅលើតំបន់ជនជាតិ Kurd នៅប្រទេសស៊ីរី
(VOVWORLD) - នាថ្ងៃទី៣១ ខែតុលា ស្ថានីយ៍ទូរទស្សន៍រដ្ឋ TRT បានចេញផ្សាយថា កងទ័ពទួរគីបានបាញ់ផ្លោងទៅលើតំបន់មួយដែលកាន់កាប់ដោយជនជាតិ Kurd នៅភាគខាងជើងនៃប្រទេសស៊ីរី ហើយក៏បានសម្លាប់ក្រុមឧទ្ទាមជនជាតិ Kurd ចំនួន ៤ នាក់ផងដែរ។ កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយ ជនជាតិ Kurd បានតបតវិញដោយបាញ់ផ្លោងនិងវាយប្រហារលើរថយន្តយោធាមួយគ្រឿងរបស់កងទ័ពទួរគីនោះដែរ។
កងទ័ពស៊ីរីបាញ់ផ្លោងទៅលើតំបន់ជនជាតិ Kurd នៅប្រទេសស៊ីរី |
កងកម្លាំង SDF បានអះអាងថា កងកម្លាំងនេះ "មានសិទ្ធិតបតនឹងរាល់ការវាយ ប្រហារណាមួយឡើយ»។ កងកម្លាំងដែលគាំទ្រដោយអាមេរិកក៏អំពាវនាវ ឲ្យកង ទ័ពចម្រុះអន្តរជាតិប្រឆាំងនឹងអង្គការ«រដ្ឋឥស្លាមស្វ័យប្រកាស» (IS) ត្រូវមាន គោលជំហរដ៏រឹងមាំថែមទៀតដើម្បីទាប់ស្កាត់ការដែលទួរគីអនុវត្តការវាយប្រហារស្រដៀងដូចនេះផងដែរ។
SDF ក៏បានឲ្យដឹងទៀតថាកងកម្លាំងនេះបានផ្អាកយុទ្ធនាការប្រឆាំងនឹងអង្គការ IS នៅខេត្ត Deir Ezzor បន្ទាប់ពីទួរគីបានវាយប្រហារលើបណ្តាតំបន់ភាគខាងជើងនៃប្រទេសស៊ីរីដែលកាន់កាប់ដោយជនជាតិ Kurd ផងដែរ៕