កងទ័ពស៊ីរីប្រកាសគ្រប់គ្រងបណ្ដាទីរួមស្រុកនៅភាគខាងជើងអាឡិបប៉ូទាំងស្រុង

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានជូនដំណឹងថា កងទ័ពរបស់ប្រទេសនេះបានរកឃើញរណ្តៅដ៏ធំមួយដែលផ្ទុកសាកសពជនស៊ីវិលនិងបុគ្គលិកសន្តិសុខប្រមាណ ៧០ នាក់នៅក្នុងកំពែងមុនរបស់កងកម្លាំងឧទ្ទាមនៅជិតរដ្ឋធានីដាម៉ាស។
កងទ័ពស៊ីរីប្រកាសគ្រប់គ្រងបណ្ដាទីរួមស្រុកនៅភាគខាងជើងអាឡិបប៉ូទាំងស្រុង - ảnh 1ក្បួនរថយន្តរបស់កងទ័ពស៊ីរី  (រូបថត៖ THX / TTXVN)

នាថ្ងៃទី ១៧ ខែកុម្ភៈកងទ័ពស៊ីរីបានប្រកាសថាខ្លួនបានគ្រប់គ្រងទីរួមស្រុករាប់សិបនៅទីជនបទភាគ ពាយព្យនៃទីក្រុងអាឡិបប៉ូទាំងស្រុង ហើយនឹងបន្តយុទ្ធនាការកំចាត់ក្រុមឧទ្ទាម “នៅពេលណាក្រុមនេះត្រូវបានរកឃើញ”។ កម្លាំងរបស់ប្រធានាធិបតីលោក Bashar al-Assad សម្រេចបានការវិវត្តខាងលើ បន្ទាប់ពីកងទ័ពបានរុញច្រានក្រុមឧទ្ទាមចេញពីផ្លូវហាយវ៉េសំខាន់ៗ M5 ដែលតភ្ជាប់រវាងទីក្រុងអាឡិបប៉ូជាមួយរដ្ឋធានីដាម៉ាសពោលគឺបើកឡើងវិញផ្លូវលឿនបំផុតដើម្បីតភ្ជាប់រវាងទីក្រុងទាំងពីរនេះ របស់ស៊ីរីជាលើកដំបូងនៅក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

នាថ្ងៃដដែលនោះទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានជូនដំណឹងថា កងទ័ពរបស់ប្រទេសនេះបានរកឃើញរណ្តៅដ៏ធំមួយដែលផ្ទុកសាកសពជនស៊ីវិលនិងបុគ្គលិកសន្តិសុខប្រមាណ ៧០ នាក់នៅក្នុងកំពែងមុនរបស់កងកម្លាំងឧទ្ទាមនៅជិតរដ្ឋធានីដាម៉ាស។ អាជ្ញាធរស៊ីរីបានឲ្យដឹងថាជនរងគ្រោះនេះអាចត្រូវបានសម្លាប់នៅក្នុងរយៈពេលពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ ក្នុងនោះមានជនរងគ្រោះជាស្ត្រីជាច្រើនដែលត្រូវចាប់ដៃនិងជើង រួមទាំងត្រូវបាញ់ចំក្បាលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ