កងទ័ពស៊ីរីប្រកាសអំពីបទឈប់បាញ់មនុស្សធម៌នៅក្រុង Aleppo

កងទ័ពស៊ីរីប្រកាសអំពីបទឈប់បាញ់មនុស្សធម៌នៅក្រុង Aleppo - ảnh 1
ប្រជាជនស៊ីរីជម្លៀសចេញពីទីក្រុង Aleppo នាថ្ងៃទី៣១ តុលា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២ វិច្ចិកា កងទ័ពស៊ីរីបានប្រកាសអំពីបទឈប់បាញ់មនុ
ស្សធម៌មួយក្នុងរយៈពេល១០ម៉ោង ដែលគ្រោងនឹងចូលជាធរមាននាថ្ងៃទី៤ វិច្ចិកា
ខាងមុខ នៅទីក្រុង Aleppo ប៉ែកខាងកើតប្រទេសនេះ។ក្នុងសេចក្ដីថ្លែងការណ៍មួយ
កងទ័ពស៊ីរីឲ្យដឹងថា បទឈប់បាញ់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៧យប់តាមម៉ោង
តំបន់នាថ្ងៃទី៤ វិច្ចិកាគឺសំដៅទុកឲ្យជនស៊ីវិលនិងជនបះបោរមានឱកាសចាកចេញ
ពីតំបន់នានាដែលកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមបះបោរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ