កងទ័ពស៊ីរីប្រយុទ្ធជាមួយនឹង IS នៅខាងក្រៅក្រុងបុរាណ Palmyra
(VOVworld)-អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថានាថ្ងៃទី៩កក្ក
ដាថា ដោយមានការជួយគាំទ្រពីយន្តហោះចម្បាំង កងទ័ពស៊ីរីបានឈានទៅកាន់
ក្រុង Palmyra ចំណុះខេត្តភាគកណ្តាល Homs និងមានការប្រយុទ្ធ ជាមួយពួកឧទ្ទាម
IS នៅខាងក្រៅទីក្រុងល្បីឈ្មោះនេះ។ តាម SOHR ថា កងទ័ពស៊ីរីមានការប៉ះទង្គិគ
យ៉ាងខ្លាំងក្លាជាមួយពួកឧទ្ទាម IS នៅខាងក្រៅក្រុងបុរាណ Palmyra ប៉ុន្តែខំប្រឹង
ប្រែងជៀសវាងការវាយប្រហាទៅលើក្រុងបុរាណ Palmyraដែលក្រុងនេះត្រូវ
បានអង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌នៃអ.ស.ប (UNESCO) ទទួលស្គាល់ជា
បេតិកភ័ណ្ឌពិភពលោក។ នាបច្ចុប្បន្ន មិនទាន់មានតួរលេខស្តីពី ចំនួនអ្នកស្លាប់
និងរងរបួសក្នុងការវាយប្រហាពោលខាងលើនៅឡើយ៕