កងទ័ពស៊ីរីពង្រឹងការបោសសំអាត IS

(VOVWORLD) -កងកម្លាំងពិសេស រួមជាមួយគ្រឿងសព្វាវុធយោធាត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិនៅ Toloul al-Safa ប្រទេសស៊ីរីខាងត្បូង។

នាថ្ងៃទី ១០ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយមជ្ឈឹមបូព៌ាបានជូនដំណឹងថាកងទ័ពស៊ីរីបានដាក់ពង្រាយកងកម្លាំងស្នូល ក៏ដូចជាគ្រឿងសព្វាវុធយោធា ធុនធ្ងន់ទៅកាន់តំបន់ Toluri al-Safa ចំណុះ វាលខ្សាច់ Sweida សំដៅបោសសំអាតភេរវករនៃអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅតំបន់នេះ។កងកម្លាំងពិសេស រួមជាមួយគ្រឿងសព្វាវុធយោធាត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិនៅ Toloul al-Safa ប្រទេសស៊ីរីខាងត្បូង។ ទន្ទឹមនឹងនេះ អង្គភាពមួយចំនួនទៀតរបស់កងទ័ពជើងគោកស៊ីរី ដោយមានការគាំទ្រពីអង្គភាពកាំភ្លើងធំនិងកាំជ្រួច បានបន្តប្រយុទ្ធជាមួយពួក IS នៅ Toloul al-Sasfa ដើម្បីដណ្ដើមសិទ្ធិត្រួតពិនិត្យលើទីតាំងសំខាន់ៗជាច្រើន។

ប្រព័ន្ធផ្សព្វផ្សាយស៊ីរីក៏បានជូនដំណឹងថា កងកម្លាំងលោតឆ័ត្រយោងនៃកងទ័ពស៊ីរីបានឈានចូលសមរភូមិនៅភាគខាងត្បូងប្រទេសស៊ីរីនាសប្តាហ៍នេះដើម្បីចូលរួមជាមួយកងកម្លាំងនៅទីនេះ ប្រយុទ្ធនឹងក្រុមភេរវករ IS នៅ Toloul al-Safa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ