កងទ័ពស៊ីរីរំដោះខេត្តក្រុងជាច្រើននៅភាគខាងត្បូង

(VOVWORLD) - នាថ្ងៃទី២ ខែសីហា សារព័ត៌មានមជ្ឈឹមបូព៌ាបានដកស្រង់សេចក្ដីប្រកាស របស់កងទ័ពរុស្ស៊ីឲ្យដឹងថា កងកម្លាំងរបស់រដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំងកណ្ដាលនិយមដោយមានការជួយឧបត្ថម្ភរបស់កងកម្លាំងរុស្ស៊ី បានរំដោះខេត្ត Daraa ខេត្ត As-Suwayda និងខេត្ត Quneitra នៅភាគខាងត្បូងស៊ីរី ពីការទន្ទ្រានកាន់ កាប់របស់កម្លាំងភេរវកម្ម។
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន ប្រធានស្នងការកលយុទ្ធនៃអគ្គ សេនាធិការដ្ឋានកងកម្លាំងប្រដាប់អាវុធរុស្ស៊ីលោក Sergei Rudskoy បានឲ្យដឹង ថា តាមលទ្ធផលនៃយុទ្ធនាការនៅតំបន់និរតីស៊ីរីថា ផ្ទៃដែនដីជាង៣ពាន់៣រយ គ.មការ៉េ រួមជាមួយទីប្រជុំជនប្រមាណ១៤៦កន្លែងត្រូវបានរំដោះទាំងស្រុង។ លោក Rudskoy ក៏បានឲ្យដឹងថែមទៀតថា កងកម្លាំងប្រដាប់អាវុធស៊ីរីបានវាយ កំទិចទាំងស្រុងក្រុមភេរវករនៃអង្គការរដ្ឋអ៊ីស្លាម (IS) និងក្រុម Jabhat en-Nusra ដែលកំពុងទន្ទ្រានកាន់កាប់ខេត្តទាំងបីខាងលើផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ