កងទ័ពស៊ីរីរំដោះទីកន្លែងជាច្រើនដែល IS ទន្ទ្រានកាន់កាប់
(VOVWORLD) - នាថ្ងៃទី ២១ តុលា ទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរីបានជូន ដំណឹងថា៖ កងទ័ពនិងកំលាំងសេនាជននៃប្រទេសនេះបានដណ្តើមមកវិញការត្រួតពិនិត្យទីរួមខេត្ត Al-Qaryatain នៅខេត្ត Homs ពីបាតដៃរបស់អង្គការដ្ឋឥស្លាមស្វ័យ ប្រកាស (IS) ក្រោយរយៈពេល ៣ សប្តាហ៍ប្រយុទ្ធ។
កងទ័ពស៊ីរីរំដោះទីកន្លែងជាច្រើនដែល IS ទន្ទ្រានកាន់កាប់ |
(VOVworld) – នាថ្ងៃទី ២១ តុលា ទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរីបានជូន ដំណឹងថា៖ កងទ័ពនិងកំលាំងសេនាជននៃប្រទេសនេះបានដណ្តើមមកវិញការត្រួតពិនិត្យទីរួមខេត្ត Al-Qaryatain នៅខេត្ត Homs ពីបាតដៃរបស់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ក្រោយរយៈពេល ៣ សប្តាហ៍ប្រយុទ្ធ។ តាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅស៊ីរី (SOHR) បានឲ្យដឹងថា៖ ជនប្រដាប់អាវុធរបស់ IS ជាង ២០០ នាក់បានដកចេញពីទីរួមខេត្តពោលខាងលើ។ នេះគឺជាហានិភ័យថ្មីបំផុតក្នុងចំណោមរាល់បរាជ័យរបស់អង្គការភេរវកម្មនេះនៅស៊ីរីក្នុងខែតុលាបន្ទាប់ពីបណ្ដាកំលាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលអាមេរិកគាំទ្របានប្រកាសរំដោះទីក្រុង Raqqa ទាំងស្រុង ទីទាំងធំរបស់ IS នៅប៉ែកខាងជើងស៊ីរី។ នាបច្ចុប្បន្ន IS កំពុងលាក់ខ្លួននៅជ្រលងភ្នំ Euphrates ប៉ែក អាគ្នេយ៍ Deir al-Zor៕