កងទ័ពស៊ីរីវាយបំផ្លិចបំផ្លាញខ្សែការពារមួយរបស់ក្រុមជុលនិយម Ghouta ប៉ែកខាងកើត

(VOVWORLD) -នាថ្ងៃទី ៤ មិនាកងទ័ពរដ្ឋាភិបាលស៊ីរីបានបន្តបើកទូលាយការវាយប្រហារទៅលើទីតាំងរបស់ក្រុមជ្រុលនិយមនៅតំបន់ Ghouta ប៉ែកខាងកើត ក្បែរទីក្រុង Damascus ដោយដណ្ដើមឡើងវិញនូវសិទ្ធិគ្រប់គ្រងទីរួមស្រុកមួយចំនួន។ តាមប្រភពព័ត៏មានអនាមិតថា នាបច្ចុប្បន្ន កងទ័ពរដ្ឋាភិបាលស៊ីរី បានគ្រប់គ្រងទីក្រុង Otaya  Nashabiyeh និង Herzama។ 
កងទ័ពស៊ីរីវាយបំផ្លិចបំផ្លាញខ្សែការពារមួយរបស់ក្រុមជុលនិយម Ghouta ប៉ែកខាងកើត - ảnh 1 កងទ័ពស៊ីរីវាយបំផ្លិចបំផ្លាញខ្សែការពារមួយរបស់ក្រុមជុលនិយម Ghouta ប៉ែកខាងកើត

នេះគឺជាជោគជ័យរបស់កងទ័ពរដ្ឋាភិបាលស៊ីរី ក្នុងការវាយបំផ្លិចបំផ្លាញខ្សែការពាររបស់ក្រុមជ្រុលនិយមនៅភាគខាងត្បូងតំបន់ Ghouta ប៉ែកខាងកើត។ យោងតាមស្ថាប័នឃ្លាំមើលសិទិ្ធមនុស្សស៊ីរី (SOHR) ដែលមានទីស្ដីការនៅអង់គ្លេសថា៖ កងទ័ពរដ្ឋាភិបាលស៊ីរីដណ្ដើមឡើងវិញការគ្រប់គ្រង តំបន់ Ghouta ប៉ែកខាងកើត ចំនួន ១ / ៤។

ទន្ទឹមនឹងនោះ នាថ្ងៃទី ៤ មិនា អង្គការសហប្រជាជាតិ បានប្រកាសរបាយការណ៍ថ្មីៗស្ដីពីស្ថានភាពហិង្សាដ៏ធ្ងន់ធ្ងរនៅតំបន់នេះ ក្នុងនោះសម្ដែងក្ដីព្រួយ បារម្ភអំពីជនស៊ីវិលកំពុងក្លាយទៅជាជនរងគ្រោះក្នុងការវាយប្រហារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ