កងទ័ពស៊ីរីស្ទាក់ចាប់មីស៊ីលអ៊ីស្រាអែល

(VOVWORLD) -នាថ្ងៃទី ១២ កក្កដា កងកម្លាំងការពារជើងអាកាសស៊ីរីបានរាំងស្ទាក់ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល តម្រង់ទៅលើមូលដ្ឋាន យោធានានារបស់ស៊ីរី នៅខេត្ត Quneitra ភាគខាងត្បូងស៊ីរី។ 
កងទ័ពស៊ីរីស្ទាក់ចាប់មីស៊ីលអ៊ីស្រាអែល - ảnh 1 ប្រព័ន្ធការពារមីស៊ីលស្ទាក់ចាប់រ៉ុកកែតដែលបានបាញ់ចេញពីអ៊ីស្រាអែលកាលពីថ្ងៃទី ១០ខែឧសភា។ រូបថត: AFP / TTXVN

យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបាញ់រុកកែតតម្រង់ទៅលើទីតាំងយោធាមួយចំនួនរបស់ស៊ីរីនៅជិតទីរួមស្រុក Hadar និង Tal Kurum Jaba នៅក្បែរខ្ពង់រាប Golan ដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់។ ការវាយប្រហារនេះមិនបណ្ដាលឲ្យមានមនុស្សន៍រងរបួស និងស្លាបទេ ប៉ុន្តែបង្កការខូតខាតខាងសម្ភារៈដែរ។កងទ័ពអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយអំពីករណីពោលខាងលើឡើយ។

ទន្ទឹមនឹងនេះ កងទ័ពអ៊ីស្រាអែលត្រូវបានដាក់ក្នុងស្ថានភាពប្រកាសអាសន្នក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅ ក្នុងកាលៈទេសៈកងទ័ពស៊ីរីបានបង្កើនការវាយប្រហារតម្រង់លើក្រុមជ្រុលនិយមនៅតំបន់ភាគខាងត្បូងប្រទេសនេះ ស្ថិតនៅក្បែខ្ពង់រាប Golan ដែល អ៊ីស្រាអែលទន្ត្រានកាន់កាប់ តាំង ពីការប្រយុទ្ធគ្នារយៈពេល ៦ ថ្ងៃ នាឆ្នាំ ១៩៦៧ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ