កងទ័ពអាមេរិកអះអាងបន្តដាក់ពង្រាយទ័ពនៅប្រទេសអ៊ីរ៉ាក់

(VOVWORLD) - នាថ្ងៃទី១៩ខែសីហា អ្នកនាំពាក្យរបស់កងទ័ពចម្រុះអន្តរជាតិដឹកនាំដោយ អាមេរិក លោក វរសេនីយ៍ឯក Sean Ryan បានអះអាងថាកម្លាំងកងទ័ពអាមេរិកនឹងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ដរាបណានៅតែមានភាពចាំបាច់ដើម្បីជួយរក្សាស្ថេរភាពនៅតំបន់នានាដែលធ្លាប់ត្រូវបានអង្គការ"រដ្ឋអ៊ីស្លាមស្វ័យប្រកាស" (IS) កាន់កាប់។
កងទ័ពអាមេរិកអះអាងបន្តដាក់ពង្រាយទ័ពនៅប្រទេសអ៊ីរ៉ាក់ - ảnh 1ទាហានអាមេរិកអនុវត្តភារកិច្ចនៅ Baghdad ប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៩

 ថ្លែងមិតក្នុងសន្និសីទកាសែតនៅទីក្រុង Abu Dhabi នៃអេមីរ៉ាត អារ៉ាប់រួម (UAE) លោក Sean Ryan បានលើកច្បាស់ថាអាមេរិកនឹងបន្តរក្សា កំលាំងកងទ័ពរបស់ខ្លួនដរាបណានៅតែមានភាពចាំបាច់។ មូលហេតុចម្បងបន្ទាប់ពីក្រុម IS ត្រូវទទួលបរាជ័យខាងយោធាសំដៅស្ថិរភាពស្ថានភាពផងដែរ។ លោក Sean Ryan ក៏បានបន្តថា ចំនួនទាហានអាមេរិក នៅអ៊ីរ៉ាក់នឹងត្រូវកាត់បន្ថយហើយអាស្រ័យលើពេលវេលាដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (Nato) បានដាក់ពង្រាយទ័ព ដើម្បីជួយហ្វឹកហាត់កងទ័ព អ៊ីរ៉ាក់។ នាបច្ចុប្បន្នមានទាហានអាមេរិកប្រមាណ៥២០០នាក់កំពុងបោះទ័ព នៅអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ