កងទ័ពអ៊ុយក្រែនអំពាវនាវឲ្យកំលាំងប្រឆាំងរដ្ឋាភិបាលចុះចូលសារភាព


កងទ័ពអ៊ុយក្រែនអំពាវនាវឲ្យកំលាំងប្រឆាំងរដ្ឋាភិបាលចុះចូលសារភាព - ảnh 1
កងទ័ពអ៊ុយក្រែនអំពាវនាវឲ្យកំលាំងប្រឆាំងរដ្ឋាភិបាលចុះចូលសារភាព (Image: VOV)

(VOVworld) – នាថ្ងៃទី ១០ សីហា អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន លោក Andriy
Lysenko បានបដិសេធការអំពាវនាវឲ្យបទឈប់បាញ់របស់អ្នកដឹកនាំកំលាំង
ប្រឆាំង រដ្ឋាភិបាលនៅតំបន់ខាងកើតអ៊ុយក្រែន ព្រមទាំង សង្កត់ធ្ងន់ថា៖ គេនឹង
យល់ព្រមនឹង សំណូមពរពោលខាងលើក្នុងករណីកំលាំងប្រឆាំងរដ្ឋាភិបាល
រំសាយអាវុធនិង​ចុះចូលសារភាព។ សេចក្តីថ្លែងការពោលខាងលើត្រូវបាននាំ
ចេញក្នុងកាលៈទេសៈកងទ័ពអ៊ុយក្រែនបង្កើនការហ៊ុំព័ទ្ធទីក្រុង Donetsk។ មុន
នោះ នាថ្ងៃទី ៩ សីហា អ្នកប្រមុខរដ្ឋអំណាចសាធារណៈរដ្ឋប្រជាជន Donetsk
លោក Alexander Sachartschenko បានប្រកាសត្រៀមខ្លួនជាស្រេចឆ្ពោះទៅបទ
ឈប់បាញ់សំដៅទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ខាងកើត
អ៊ុយក្រែន។ ប៉ុន្តែ លោក Alexander Sachartschenko បានព្រមានថា៖ បណ្ដា
ជនប្រដាប់អាវុធតំបន់ត្រៀមខ្លួនជាស្រេច ការពារទីក្រុងនេះ ក្នុងករណី កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនវាយប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ