|
ទាហានអ៊ីរ៉ាក់ (រូបថត៖presstv.ir) |
(VOVworld) - ទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Faleh al Fayad នាថ្ងៃទី១៧ មករា
បានឲ្យដឹងថា កងទ័ពអ៊ីរ៉ាក់កំពុងត្រៀមរៀបចំឲ្យផែនការកំទិចក្រុមភេរវកម្មទាំង
អស់នៅប្រទេសនេះ រួមមានអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសទៀតផង។លោក
Faleh al Fayad បានឲ្យដឹងថា កងទ័ពនិងកងកម្លាំងស្ម័គ្រចិត្តអ៊ីរ៉ាក់បាន ត្រៀមខ្លួន
ជាស្រេចអនុវត្តដំណាក់កាលចុងក្រោយនៃយុទ្ធនាការកំទិចក្រុមភេរវកម្មទាំង
អស់។នាថ្ងៃដដែល កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកំទិចពួកឧទ្ទាម IS ចំនួន៣៥
នាក់ក្នុង ការប៉ះទង្គិចគ្នានៅខេត្ត Anbar និងខេត្ត Salahudin៕