កងទ័ពអ៊ីរ៉ាក់ដណ្ដើមមកវិញនូវការកាន់កាប់តំបន់ប៉ែកខាងកើតទីក្រុង Ramadi

កងទ័ពអ៊ីរ៉ាក់ដណ្ដើមមកវិញនូវការកាន់កាប់តំបន់ប៉ែកខាងកើតទីក្រុង Ramadi - ảnh 1
កងទ័ពអ៊ីរ៉ាក់បំពេញភារកិច្ចនៅតំបន់ Jwaibah ប៉ែកខាងកើត Ramadi (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៩ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា កងកម្លាំងសន្តិសុខ
នៅប្រទេសនេះបានដណ្ដើមមកវិញនូវតំបន់ប៉ែកខាងកើតទីក្រុង Ramadi នៅខេត្ត
Anbar និងខ្សែផ្លូវតភ្ជាប់ទីក្រុងនេះជាមួយរដ្ឋធានីបាដាដដែលធ្លាប់បាន អង្គការរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាសកាន់កាប់ក្នុងអំឡុងប៉ុន្មានខែកន្លងទៅ។ កងកម្លាំងសន្តិ
សុខអ៊ីរ៉ាក់ក៏បានបើកឡើងវិញនូវផ្លូវហាយវៃដែលតភ្ជាប់ទីក្រុង Ramadi ជាមួយរដ្ឋ
ធានីបាដាដផងដែរ។នេះក៏ជាផ្លូវតភ្ជាប់ Ramadi ជាមួយមូល ដ្ឋានយោធា
Habbaniyah ដែលជាទីកន្លែងទាហានអាមេរិកនិងសម្ព័នភាពយោធា កំពុងបោះទ័ព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ