កងទ័ពអ៊ីរ៉ាក់រំដោះទាំងស្រុងកំពែងចុងក្រោយរបស់ IS នៅប៉ែកខាងជើង
(VOVWORLD) - នាថ្ងៃទី១០ តុលា កងទ័ពអ៊ីរ៉ាក់ប្រកាសថា ខ្លួនបានរំដោះទាំងស្រុង ទីរួមខេត្ត Hawijah ប៉ែកខាងលិចខេត្ត Kirkuk ពីការកាន់កាប់របស់អង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាស។
កម្លាំងគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ (រូបថត៖ AFP/TTXVN) |
នេះជាកំពែងចុងក្រោយរបស់ IS នៅប៉ែកខាងជើង អ៊ីរ៉ាក់។ ក្នុងសេចក្ដីប្រកាសមួយ ឧត្តមសេនីយ៍ទោ Abdel Amir Yarallah មេបញ្ជា ការនៃយុទ្ធនាការរំដោះ Hawijah ឲ្យដឹងថា ប៉ូលីសសហរដ្ឋនិងកម្លាំងពាក់ កណ្ដាលយោធា បានសំរេចរួចរាល់នូវភារកិច្ចរំដោះតំបន់ Hawijah ពីការកាន់កាប់ របស់ខ្មាន់កាំភ្លើង IS៕