កងទ័ពអ៊ីរ៉ាក់វាយប្រហារទៅលើទីជម្រកចុងក្រោយរបស់ IS
(VOVWORLD) - នាថ្ងៃទី២៦ តុលា កងទ័ពអ៊ីរ៉ាក់បានដណ្ដើមយកវិញនូវមូលដ្ឋានសឹកនិងភូមិ មួយចំនួនដែលត្រូវអង្គការភេរវកម្ម IS ទន្ទ្រានកាន់កាប់។
កងទ័ពអ៊ីរ៉ាក់ក្នុងយុទ្ធនាការប្រឆាំង IS នៅខេត្ត Anbar នាថ្ងៃទី២៣ កញ្ញា (រូបថត៖ AFP/TTXVN) |
ការវាយប្រហាររបស់ កងកម្លាំងយោធាអ៊ីរ៉ាក់តម្រង់ទៅលើតំបន់ជ្រលងភ្នំ Euphrates ជាប់ព្រំដែនស៊ីរី ក្នុងគោលដៅរំដោះទីរួមខេត្ត២កន្លែងរបស់ជនអារ៉ាប់និកាយអ៊ីស្លាម Sunni រួមមាន Al-Qaim និង Rawa ជាកន្លែងដែលត្រូវបានចាត់ទុកថា ជាទីកំណើតរបស់ កម្លាំងឧទ្ទាមចាប់ពីឆ្នាំ២០០៣មក៕