កងទ័ពអារ៉ាប់ចម្រុះចោទប្រកាន់ពួកឧទ្ទាម Houthi រំលោភលើបទឈប់បាញ់


កងទ័ពអារ៉ាប់ចម្រុះចោទប្រកាន់ពួកឧទ្ទាម Houthi រំលោភលើបទឈប់បាញ់  - ảnh 1
កងទ័ពអារ៉ាប់ចម្រុះចោទប្រកាន់ពួកឧទ្ទាម Houthi រំលោភលើបទឈប់បាញ់ (Imaege: VNA)

(VOVworld) – កងទ័ពអារ៉ាប់ចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសារអ៊ូឌីតបានប្រកាសថា៖
ពួកឧទ្ទាម Houthi នៅ Yemen បានរំលោភលើបទឈប់បាញ់មនុស្សធម៌ដែលទើប
នឹងចុះហត្ថលេខា។ សេចក្តីប្រកាសនាថ្ងៃទី ១៤ ឧសភា នៃកងទ័ពអារ៉ាប់ប៊ីសាអ៊ូឌីត
បានឲ្យដឹងថា៖ កងកំលាំង Houthi បានរំលោភលើបទឈប់បាញ់នេះ ១២ លើក។
ទន្ទឹនឹងនោះ កំលាំង Houthi  បានស្វែងរករបៀបសម្រុកចូលអារ៉ាប់ប៊ីសាអ៊ូឌីត ២ លើក តាមរយៈខ្សែព្រំដែនជាមួយ Yemen ហើយបាញ់កាំភ្លើងនិងកាំជ្រួចទៅលើទីរួមស្រុក
Narjan និង Jazan របស់ អារ៉ាប់ប៊ីសាអ៊ូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ