កងទ័ពអូស្រ្តាលីបញ្ចប់រយៈពេល ២០ ឆ្នាំនៃការចូលរួមសង្គ្រាមនៅអាហ្វហ្គានីស្ថាន

(VOVWORLD) - ការដកកងទ័ពរបស់អូស្ត្រាលីនិងកងកម្លាំងអន្តរជាតិដែលដឹកនាំដោយអាមេរិកកំពុងគំរាមកំហែងដល់អនាគតមិនច្បាស់លាស់មួយសម្រាប់ប្រទេសអាស៊ីភាគនិរតីនេះ។
កងទ័ពអូស្រ្តាលីបញ្ចប់រយៈពេល ២០ ឆ្នាំនៃការចូលរួមសង្គ្រាមនៅអាហ្វហ្គានីស្ថាន - ảnh 1ទាហាន ៦ នាក់ចុងក្រោយនៃកងទ័ពអូស្ត្រាលីថតរូបដើម្បីរំលឹកអនុស្សាវរីយ៍មុនពេលចាកចេញពីអាហ្វហ្គានីស្ថាន (រូបថត៖ Gary Ramage)

នាងៃទី ៩ ខែកក្កដា នៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai  ក្នុងក្រុងកាប៊ុល យន្តហោះនៃកងទ័ពអាកាសអូស្ត្រាលី C១៣០ បាន ដឹកកងទ័ពចំនួន ៦ នាក់ចុងក្រោយ ត្រឡប់មកកាន់ អូស្ត្រាលីវិញ ដោយបញ្ចប់រយៈពេល២០ឆ្នាំដែលកងទ័ពអូស្ត្រាលីចូលរួមសង្គ្រាមនៅអាហ្វហ្គានីស្ថាន។ ការដកកង ទ័ពរបស់អូស្ត្រាលីនិងកងកម្លាំងអន្តរជាតិដែលដឹកនាំដោយអាមេរិកកំពុងគំរាមកំហែងដល់អនាគតមិនច្បាស់លាស់មួយសម្រាប់ប្រទេសអាស៊ីភាគនិរតីនេះ។

នៅក្នុងសេចក្តីប្រកាសមួយដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់នៅព្រឹកថ្ងៃទី ១១ ខែកក្កដានេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Peter Dutton បានបញ្ជាក់ជាផ្លូវការថា កងទ័ពអូស្ត្រាលីទាំងអស់ត្រូវបានដកចេញពីប្រទេសអាហ្វហ្គានីស្ថានមុនពេលកំណត់ ដែលបានប្រកាសកាលពីមុន គឺនៅក្នុងខែកញ្ញាឆ្នាំនេះ។ លោករដ្ឋមន្រ្តី Dutton ក៏បាននិយាយផងដែរថា ប្រតិបត្តិការនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ ប៉ុន្តែការគំរាមកំហែងភេរវករមិនទាន់បាត់ស្រមោលឡើយ។ យ៉ាងណាមិញ យោធាអូស្រ្តាលីនឹងបន្តសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងកងកម្លាំងសម្ព័ន្ធមិត្តក្នុងកិច្ចប្រឹងប្រែងដើម្បីកម្ចាត់ភេរវកម្មនិងការពារផលប្រយោជន៍ជាតិរបស់អូស្ត្រាលីនិងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ