កងទ័ពអ៊ីស្រាអែលចាប់ផ្តើមដកចេញពីទីក្រុង Jenin

(VOVWORLD) - សម្ព័ន្ធអារ៉ាប់ (AL) នាថ្ងៃដដែលបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីអនុញ្ញាតឱ្យក្រុមបេសកកម្មស្វែងរកការពិតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចូលទៅកាន់ទឹកដីដែលត្រូវកាន់កាប់របស់ប៉ាឡេស្ទីន សំដៅស៊ើបអង្កេតដោយផ្ទាល់ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល។
កងទ័ពអ៊ីស្រាអែលចាប់ផ្តើមដកចេញពីទីក្រុង Jenin - ảnh 1យានយោធារបស់អ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅក្នុងក្រុង Jenin នៃតំបន់ West Bank កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ រូបថត៖ THX/VNA

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលកាលពីថ្ងៃទី ៤ ខែកក្កដា បានឲ្យដឹងថា កងកម្លាំងទ័ពអ៊ីស្រាអែល (IDF) បានចាប់ផ្តើមដកចេញពីទីក្រុង Jenin នៅតំបន់ West Bank បន្ទាប់ពីប្រតិបត្តិការយោធារយៈពេល ៤៤ ម៉ោងនៅក្នុងតំបន់នោះ។ ភាគីកងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ទាហានអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងនៅជំរំជនភៀសខ្លួននៅទីក្រុង Jenin។ ការវាយឆ្មក់លើជំរុំជនភៀសខ្លួនមានការចូលរួមពីទាហានរាប់រយនាក់ ដោយមានជំនួយពីយន្តហោះដ្រូន និងគ្រឿងចក្រឈូសឆាយជាច្រើនគ្រឿងរបស់កងទ័ព។

ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា នៅតែមានការប៉ះទង្គិចរវាង IDF ជាមួយខ្មាន់កាំភ្លើងប៉ាឡេស្ទីននៅក្នុងតំបន់។ មានមនុស្សសរុបចំនួន ១២ នាក់ត្រូវស្លាប់ និងមនុស្សជាង១០០នាក់រងរបួស។ សម្ព័ន្ធអារ៉ាប់ (AL) នាថ្ងៃដដែលបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីអនុញ្ញាតឱ្យក្រុមបេសកកម្មស្វែងរកការពិតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចូលទៅកាន់ទឹកដីដែលត្រូវកាន់កាប់របស់ប៉ាឡេស្ទីន សំដៅស៊ើបអង្កេតដោយផ្ទាល់ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល។

កាលពីម្សិលមិញ ថ្ងៃទី ៤ ខែកក្កដា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk បានសម្តែងការព្រួយបារម្ភអំពើហិង្សានាពេលថ្មីៗបំផុតនៅអ៊ីស្រាអែល និងតំបន់ West Bank ហើយលោកក៏បានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ