កងទ័ពអ៊ីស្រាអែលប៉ះទង្គិចជាមួយបាតុករប៉ាឡេស្ទីន

(VOVWORLD) - នាថ្ងៃទី៧ ធ្នូ បាតុកម្មជាច្រើននៅតំបន់ត្រើយខាងលិច តំបន់ Gaza និង Jerusalem ខាងកើត បាននាំទៅកើតមានឡើងការប៉ះទង្គិច ដែលបណ្ដាលឲ្យ មនុស្សចំនួន១៧នាក់រងរបួស។

កងទ័ពអ៊ីស្រាអែលប៉ះទង្គិចជាមួយបាតុករប៉ាឡេស្ទីន - ảnh 1ប្រជាជនប៉ាឡេស្ទីនធ្វើបាតុកម្មនៅត្រើយខាងលិចនាថ្ងៃទី៧ ធ្នូ (រូបថត៖ Xinhua/TTXVN) 

រឿងហេតុនេះកើតមានឡើងក្រោយពីអាមេរិក ប្រកាសទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ នៅតំបន់ត្រើយខាងលិចនិងតំបន់ Gaza ក្រុមបាតុករបានចោលដុំថ្មទៅលើ ទាហានអ៊ីស្រាអែល។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលឲ្យដឹងថា ទាហានប្រទេស នេះត្រឹមតែប្រើប្រាស់ឧបករណ៍ប្រឆាំងអំពើហឹង្សាដើម្បីរំលាយហ្វូងបាតុករគប់ ដុំថ្ម។ នាថ្ងៃដដែល ចលនាប្រដាប់អាវុធអ៊ីស្លាម Hamas របស់ប៉ាឡេស្ទីនបាន បំផុសការក្រោកឈរឡើងរបស់ប្រជាជនប៉ាឡេស្ទីន ប្រឆាំងនឹងការដែលអាមេរិក ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ