កងទ័ពអ៊ីស្រាអែលបានចាក់គ្រាប់បែក និងគ្រាប់រំសេវ ៤.០០០ តោន ទៅលើតំបន់ហ្គាហ្សា ក្នុងរយៈពេលជិតមួយសប្តាហ៍

(VOVWORLD) - ប្រភពសុខភាពប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា រហូតមកដល់ពេលនេះ (យប់១២ តុលា - ម៉ោងក្នុងតំបន់) បានកើនឡើងដល់ប្រមាណ ៧.៦០០នាក់ហើយ ក្នុងនោះមនុស្សជាង ១.៤០០ នាក់បានស្លាប់។

ចំនួនអ្នកស្លាប់និងរបួសមានចំនួនច្រើន ដែលកន្លែងពេទ្យទាំងអស់នៅហ្គាហ្សាត្រូវផ្ទុកលើសទម្ងន់យ៉ាងធ្ងន់ធ្ងរ។ កាកបាទក្រហមអន្តរជាតិវាយតម្លៃស្ថានភាពមនុស្សធម៌នៅហ្គាហ្សាថាជាស្ថានភាពដ៏អាក្រក់បំផុតចាប់តាំងពីសង្រ្គាមឆ្នាំ ១៩៦៧ ដោយមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវធនធានមនុស្ស ឧបករណ៍ និងថ្នាំពេទ្យ។

យោងតាមទូរទស្សន៍ Aljazeera ចំនួនសរុបនៃគ្រាប់បែក និងគ្រាប់រំសេវដែលបានចាក់ចូលទៅក្នុងហ្គាហ្សាដោយកងទ័ពអ៊ីស្រាអែលក្នុងរយៈពេល ៦ ថ្ងៃកន្លងមកមានចំនួន ៤.០០០ តោន។ ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងដោយកងទ័ពអ៊ីស្រាអែល បានបំផ្លាញអគាររាប់រយខ្នងផ្ទះ ផ្លូវថ្នល់ ព្រះវិហារ ... នៅទីនេះ។ មិនត្រឹមតែរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនោះទេ តំបន់ដីដែលមានប្រជាជនប្រមាណ ២,៣ លាននាក់នេះត្រូវបានកាត់ផ្តាច់ទាំងស្រុងពីការផ្គត់ផ្គង់អគ្គិសនី ទឹក ប្រេង និងអាហារ។ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក គ្មានការដឹកជញ្ជូនជំនួយមនុស្សធម៌អន្តរជាតិណាមួយបានទៅដល់តំបន់ហ្គាហ្សាស្ទ្រីបទេ ពីព្រោះច្រកចូលទាំងអស់ត្រូវបានរារាំងដោយទាហានអ៊ីស្រាអែលជាង ១០០.០០០ នាក់ និងរថក្រោះរាប់រយគ្រឿង រថពាសដែក និងកាំភ្លើងធំស្វ័យប្រវត្តិ ដោយចាក់សោយ៉ាងតឹងរ៉ឹង។ នៅក្នុងព្រឹត្តិការទាក់ទង អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងរៀបចំជើងហោះហើរដើម្បីយកពលរដ្ឋអាមេរិក និងក្រុមគ្រួសាររបស់ពួកគេចេញពីប្រទេសអ៊ីស្រាអែលទៅកាន់ទីតាំងមួយចំនួននៅអឺរ៉ុប។

នៅប្រទេសនូវែលសេឡង់ រដ្ឋមន្ត្រីការបរទេស Nanaya Mahuta បានប្រកាសកាលពីម្សិលមិញថា ប្រទេសនេះកំពុងធ្វើការជាមួយ Ethiad Airways ដើម្បីជម្លៀសពលរដ្ឋ និងប្រជាជនកោះប៉ាស៊ីហ្វិកចេញពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

ឫសគល់យ៉ាងជ្រៅនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន មានប្រភពចេញពីជម្លោះដែលប្រមូលផ្តុំ និងជាប់លាប់ពីសម័យបុរាណក្នុងប្រវត្តិសាស្ត្រ ដែលទាក់ទងនឹងជម្លោះទឹកដី ភាពខុសគ្នានៃសាសនា ពូជសាសន៍ វប្បធម៌...  រវាងជនជាតិជ្វីហ្វ និងជនជាតិអារ៉ាប់តាំងទីលំនៅដំបូងនៅមជ្ឈិមបូព៌ា។   ការចរចាសន្តិភាពដែលបានធ្វើឡើងអស់ជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតែជាប់គាំង ដោយសារជម្លោះជាមូលដ្ឋាននៅតែមិនទាន់ដោះស្រាយ ហើយការប្រយុទ្ធគ្នា និងជម្លោះនៅតែកើតឡើងជាប្រចាំនៅក្នុងទឹកដីនេះរហូតមកដល់សព្វថ្ងៃនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ