កងទ័ពអេហ្ស៊ីបកំចាត់បានភេរវករចំនួន ៦០ នាក់នៅឧបទ្វីប Sinai
|
កងទ័ពអេហ្ស៊ីបកំចាត់បានភេរវករចំនួន ៦០ នាក់នៅឧបទ្វីប Sinai (Image: VNA) |
(VOVworld) – ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២៥ មិនា អ្នកនាំពាក្យកងទ័ព
អេហ្ស៊ីបបានឲ្យដឹងថា៖ កងទ័ពនៃប្រទេសនេះកំចាត់បានភេរវករចំនួន ៦០
នាក់នៅទីក្រុង Rafah និង Sheikh Zuweid លើឧបទ្វីប Sinai។ បណ្ដាការវាយប្រ
ហារពោលខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការដ្ឋឥស្លាមស្វ័យប្រកាស
វាយប្រហារទៅលើប៉ុស្តន៍សន្តិសុខមួយនៅទីក្រុង El Arish ដែលធ្វើឲ្យ
នាយទាហានចំនួន ១៥ នាក់ត្រូវស្លាប់។ រហូតមកដល់ពេលនេះ
ភេរវកររាប់រយ នាក់ត្រូវបានកំចាត់ក្នុងយុទ្ធនាការរបស់កងទ័ពអេហ្ស៊ីប
នៅឧបទ្វីប Sinai៕