កងទ័ពអេហ្ស៊ីបបានទម្លាក់ប្រធានធិបតី Mohamed Morsi ចេញពីដំណែង

(VOVworld) – ការសែតអេហ្ស៊ីប “Al-Ahram” បានឲ្យដឹងថា៖ អ្នកប្រមុខតុលាការដ្ឋធម្មនុញ្ញ
កំពូល លោក Adli Mansour បានធ្វើពីធីសេច្ចាប្រនិធានទទួលដំណែង ប្រធានាធិបតីជា
បណ្តុះអាសន្នអេហ្ស៊ីប នាថ្ងៃទី ៤ កក្កដា។ ក្នុងបទថ្លែងការលើ ការណាល់ទូរទស្ស នាថ្ងៃ
ទី ៣ កក្កដា រដ្ឋមន្ត្រីការពារប្រទេសអេហ្ស៊ីប ឧត្តមណេសេនីយ៍​ Abdel Fattah al-Sissi បានប្រកាសដំណើរសំរាប់ដំណាក់ កាលអន្តរកាល បន្ទាប់ពី ប្រធានាធិបតី Mohamed
Morsi ត្រូវបានទម្លាក់ចេញពី ដំណែង។ តាមនោះ រដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានផ្អាក់ឡើង
និងការបោះឆ្នោតថ្មី មួយនឹងត្រូវបានរៀបចំឡើងយ៉ាងឆាប់ៗ។ រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសអាហ្ស៊ីប បានសន្យាថា៖ កំលាំងប្រដាប់អាវុធប្រទេសនេះមិនជ្រៀតជ្រែកចូល
ក្នុងនយោ បាយទេ។ ជំនួសដោយនោះ រដ្ឋាភិបាលបច្ចេកាធិតេយ្យមួយនឹងត្រូវបាន
បង្កើត ដើម្បីគ្រប់គ្រងប្រទេសនេះ ដល់ពេលណា ការបោះឆ្នោតប្រធានាធិបតីនិង
រដ្ឋសភានឹងត្រូវបានរៀបចំឡើង។ ទន្ទឹមនឹងនោះ លោក al-Sissi បានអំពាវនាវឲ្យ
ប្រជាជនអេហ្ស៊ីបជៀសវាងអំពើហឹង្សាធានាសន្តិភាព។ នាថ្ងៃដ៏ដែល អ្នកដឹកនាំជាន់
ខ្ពស់ ចំនួន ២ រូបរបស់អង្គការភាតរៈឥស្លាមក៏ត្រូវបានចាប់ឃុំខ្លួន។

កងទ័ពអេហ្ស៊ីបបានទម្លាក់ប្រធានធិបតី Mohamed Morsi ចេញពីដំណែង - ảnh 1
រដ្ឋមន្ត្រីក្រសួងការពារប្រទេសអេហ្ស៊ីប ឧត្តមសេនីយ៍ Abdel Fattah El-Sisi (Image: Vietnamplus)

ព្រឹកព្រលឹមថ្ងៃទី ៤ កក្កដា កងទ័ពអេហ្ស៊ីបបានទម្លាក់ប្រធានធិបតី Mohamed Morsi ចេញពីដំណែងនិងប្រកាសផ្អាក់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ ថ្លែងមតិ លើកាណាល់ទូទស្សន៍
រដ្ឋមន្ត្រីក្រសួងការពារប្រទេសអេហ្ស៊ីប ឧត្តមសេនីយ៍  Abdel Fattah El-Sisi បានតែងតាំង
ប្រធានតុលាការរដ្ឋធម្មនុញ្ញកំពូលអេហ្ស៊ីបធ្វើជាថ្នាក់ដឹកនាំជាបណ្តុះអាសន្នរបស់
ប្រទេសនេះ។ ឧត្តមសេនីយ៍ El-Sisi ក៏បានអំពាវនាវឲ្យដំណើរការបោះឆ្នោតប្រធានា
ធិបតីនិងរដ្ឋសភាមុនកាលកំណត់ ព្រមទាំង បង្កើតគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋ
ធម្មនុញ្ញនិងគណៈកម្មាធិការសម្រុះសម្រួលជាតិ។ ភ្លាមមួយរំពេច ប្រធានាធិបតី Morsi
បានបដិសេធសេចក្តីប្រកាសរបស់កងទ័ពប្រទេសនេះ ហើយចាត់ទុកនេះគឺជាសកម្មភាព
ខុសច្បាប់។ ទន្ទឹមនឹងនោះ លោក Morsi បានអំពាវនាវឲ្យប្រជាជនអេហ្ស៊ីបប្រឆាំងជំ
ទាស់ការ រដ្ឋប្រហារនេះដោយសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ