កងទ័ពឥណ្ឌានិងចិនបានរៀបចំកិច្ចចរចាជាន់ខ្ពស់លើបញ្ហាព្រំដែន
(VOVWORLD) - នាទី ៦ ខែមិថុនា កងទ័ពឥណ្ឌានិងចិនបានរៀបចំកិច្ច ចរចារជាន់ខ្ពស់ ដោយមានរបៀបអភិក្រមយ៉ាង «វិជ្ជមាន» ដោយបង្ហាញថាភាគីទាំងពីរ មានគោលបំណង ចង់បញ្ចប់ការប្រឈមមុខដាក់លើគ្នាយ៉ាងខ្លាំងអស់រយៈពេល១ខែកន្លងមកនៅតំបន់ភ្នំភាគខាងកើតនៃ Ladakh តាមរយៈការសន្ទនាដោយសន្តិវិធី។
ក្រុមរថយន្តយោធារបស់កងទ័ពឥណ្ឌានៅZojilla នៅភាគខាងកើត Ladakh ចុងខែឧសភា (រូបថត៖ANI/VOV) |
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឥណ្ឌាបានផ្សាយថា នាថ្ងៃទី ៦ ខែមិថុនា កងទ័ពឥណ្ឌានិងចិនបានរៀបចំកិច្ច ចរចារជាន់ខ្ពស់ ដោយមានរបៀបអភិក្រមយ៉ាង «វិជ្ជមាន» ដោយបង្ហាញថាភាគីទាំងពីរ មានគោលបំណង ចង់បញ្ចប់ការប្រឈមមុខដាក់លើគ្នាយ៉ាងខ្លាំងអស់រយៈពេល១ខែកន្លងមកនៅតំបន់ភ្នំភាគខាងកើតនៃ Ladakh តាមរយៈការសន្ទនាដោយសន្តិវិធី។
គណៈប្រតិភូឥណ្ឌា ចូលរួមក្នុងការចរចានេះបានស្នើឱ្យមានការស្តារស្ថានភាពឡើងវិញនៅគ្រប់តំបន់ដែលងាយរងគ្រោះទាំងអស់តាមបណ្តោយខ្សែព្រំដែនគ្រប់គ្រងជាក់ស្តែង (LAC) ក៏ដូចជាស្នើឱ្យភាគីចិនដកកងទ័ពជំនួយបន្ថែមចេញផុតពីតំបន់នោះផងដែរ ។
កងទ័ពឥណ្ឌានិងក្រសួងការបរទេសឥណ្ឌាមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចពិភាក្សានោះទេ។ ប៉ុន្តែ អ្នកនាំពាក្យកងទ័ពឥណ្ឌាបានក្រើនរំលឹកថា«មន្រ្តីឥណ្ឌានិងចិនបន្តចូលរួមតាមរយៈបណ្តាញទំនាក់ទំនង ខាងយោធានិងផ្លូវការទូតដែលមានស្រាប់ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ននៅក្នុងតំបន់ព្រំដែនឥណ្ឌូ - ចិន»៕