កងទ័ពឥណ្ឌាអនុវត្តន៍ការវាយប្រហារតាមខ្សែបន្ទាត់កុងត្រូល

កងទ័ពឥណ្ឌាអនុវត្តន៍ការវាយប្រហារតាមខ្សែបន្ទាត់កុងត្រូល - ảnh 1
ទាហានឥណ្ដាឈរយាមនៅតំបន់ Jammu (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៩ កញ្ញា កងទ័ពឥណ្ឌា ប្រកាសថា បានអនុវត្តន៍ការវាយ
ប្រហារតម្រង់ទៅលើមូលដ្ឋានរបស់ពួកភេរវករនៅជាយម្ខាងខ្សែបន្ទាត់កុងត្រូល
(LoC) កាលពីយប់ថ្ងៃទី២៨ កញ្ញា។យុទ្ធនាការពោលខាងលើជាកិច្ចសហការរវាង
កម្លាំង កងទ័ពជើងអាកាសនិងជើងគោក ហើយមូលដ្ឋានចំនួន៧កន្លែងរបស់ពួក
ភេរវករ ត្រូវបានបំផ្លិចបំផ្លាញក្នុងការវាយប្រហារនេះ។ថ្លែងមតិនៅសន្និសីទកាសែត
 អគ្គមេបញ្ជាការយុទ្ធនាការយោធា ឧត្តមសេនីយ៍ត្រី Ranbir Singh បានអះអាងថា ឥ
ណ្ឌាមិនអនុញ្ញាតឲ្យពួកភេរវករធ្វើសកម្មភាពនៅតំបន់ LoC។តាមលោកថា យុទ្ធ
នាការពោលខាងលើត្រូវបានអនុវត្តន៍ ក្រោយពីមានប្រភពព័ត៌មានស៊ើបការណ៍
សម្ងាត់គួរឲ្យជឿទុកចិត្តថា ពួកភេរវករកំពុងមាន ឧបាយកលវាយប្រហារទៅលើ
រដ្ឋ Jammu និង Kashmir ក៏ដូចជាទីក្រុងធំៗផ្សេង ទៀតរបស់ឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ