កងនាវាហ្វឹកហ្វឺនចម្ងាយឆ្ងាយនៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនមកបំពេញទស្សនកិច្ចនៅទីក្រុង Da Nang
(VOVWORLD) - ថ្លែងនៅពិធីទទួលស្វាគមន៍ វរសេនីយ៍ឯក II Masaaki បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់កងនាវាហ្វឹកហ្វឺនចម្ងាយឆ្ងាយលើកនេះ គឺដើម្បីលើកកម្ពស់កា រយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងកម្លាំង ស្វ័យការពារដែនសមុទ្រជប៉ុនក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការ ការពារជាតិ ទ្វេភាគីរវាងវៀតណាមនិងជប៉ុនផងដែរ។
កងនាវាហ្វឹកហ្វឺនចម្ងាយឆ្ងាយជប៉ុនចូលចតនៅកំពង់ផែ Tien Sa ទីក្រុង Da Nang។
(រូបថត៖ qdnd.vn) |
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ កងនាវាហ្វឹកហ្វឺនចម្ងាយឆ្ងាយចំណុះកងកម្លាំងស្វ័យ ការពារដែនសមុទ្រជប៉ុនដឹកនាំដោយវរនាវីឯក II Masaaki មេបញ្ជាការកង នាវាហ្វឹកហ្វឺនទី១ បានចូលចតនៅកំពង់ផែ Tien Sa ចាប់ផ្តើមដំណើរទស្សនកិច្ចនៅ ទីក្រុង Da Nang ។ ថ្លែងនៅពិធីទទួលស្វាគមន៍ វរសេនីយ៍ឯក II Masaaki បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់កងនាវាហ្វឹកហ្វឺនចម្ងាយឆ្ងាយលើកនេះ គឺដើម្បីលើកកម្ពស់កា រយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងកម្លាំង ស្វ័យការពារដែនសមុទ្រជប៉ុនក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការ ការពារជាតិ ទ្វេភាគីរវាងវៀតណាមនិងជប៉ុនផងដែរ។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ៕