កងពេទ្យកម្រិត២នៅទីក្រុងហូជីមិញនឹងត្រូវបានដាក់អោយដំណើរការនាថ្ងៃទី១០កុម្ភៈ

(VOVWORLD) - បណ្ដាមន្ទីរពេទ្យផ្សេងៗនៅទីក្រុង ខ័ណ្ឌ ស្រុក នឹងបញ្ជូនវេជ្ជបណ្ឌិត គិលានុដ្ឋាយិកាទៅបំពេញភារកិច្ចដោយប្ដូរវេន នៅកងពេទ្យកម្រិត២នេះ ដោយផ្អែកលើស្ថានភាពនៃជំងឺ។ 
នាថ្ងៃទី៨កុម្ភៈ បញ្ជាការដ្ឋានទីក្រុងនិងមន្ទីរសុខាភិបាលទីក្រុង ហូជីមិញ ភាគខាងត្បូងវៀតណាម បានដំណើរការសកម្មភាពត្រៀមរៀបចំ សម្រាប់កងពេទ្យកម្រិត២បម្រើការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណា (nCoV) នៅទីក្រុង។ កងពេទ្យកម្រិត២នេះគ្រោងនឹងត្រូវ បានដាក់អោយដំណើរការនាព្រឹកថ្ងៃទី១០កុម្ភៈខាងមុខនេះ។ ក្នុងដំណាក់ កាលដំបូង មន្ទីរពេទ្យត្រូពិកនឹងបញ្ជូនធនធានមនុស្សឯកទេសទៅកាន់ កងពេទ្យកម្រិត២នេះ ហើយបញ្ជាការដ្ឋានទីក្រុងនឹងទទួលការខុសត្រូវអំពី ធនធានមនុស្សមិនមែនឯកទេស។ បណ្ដាមន្ទីរពេទ្យផ្សេងៗនៅទីក្រុង ខ័ណ្ឌ ស្រុក នឹងបញ្ជូនវេជ្ជបណ្ឌិត គិលានុដ្ឋាយិកាទៅបំពេញភារកិច្ចដោយប្ដូរវេន នៅកងពេទ្យកម្រិត២នេះ ដោយផ្អែកលើស្ថានភាពនៃជំងឺ។ ក្រៅពីកងពេទ្យ កម្រិត២ គិតរហូតដល់បច្ចុប្បន្ននេះ មានមន្ទីរពេទ្យចំនួន៤៧នៅទីក្រុង ហូជីមិញ បានរៀបចំបន្ទប់ពិនិត្យជាបឋម និងតំបន់ដាក់ដោយឡែកពីគេ ដើម្បីប្រមូលផ្ដុំនិងព្យាបាលអ្នកជំងឺដែលឆ្លងវីរុស nCoV ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ