កងវិស្វកម្មលេខ ១ ចេញដំណើរទៅកាន់ស្ថានបេសកកម្មនៅ Abyei (ស៊ូដង់ខាងត្បូង)
(VOVWORLD) - បន្ទាប់មក សមាជិកនឹងធ្វើដំណើរតាមជើងហោះហើរតូចៗ ពីអ៊ូហ្គង់ដា ទៅកាន់មូលដ្ឋាន របស់អង្គការសហប្រជាជាតិដែលមានចម្ងាយ ២០០ គីឡូម៉ែត្រពី Abyei។
ក្រុមវិស្វកម្មធ្វើដំណើរទៅកាន់បេសកកម្ម UNISFA (រូបថត៖ qdnd.vn)
|
នារសៀលថ្ងៃទី ១២ មិថុនា នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានប្រារព្ធពិធីជូនដំណើរសមាជិកដែលនៅសល់ចំនួន ១៥៦ នាក់ ក្នុងចំណោមសមាជិកសរុបចំនួន ១៨៤ នៃក្រុមវិស្វកម្មលេខ១ របស់វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលចេញដំណើរទៅកាន់ស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅ Abyei (UNISFA)។
ក្នុងដំណាក់កាលទីពីរនេះ កម្លាំងដែលនៅសេសសល់នៃក្រុមវិស្វកម្មលេខ១ បានធ្វើដំណើរពីអាកាសយានដ្ឋាន Noi Bai ទៅកាន់ប្រទេសអ៊ូហ្គង់ដា (Uganda) - នេះគឺជាស្ថានីយ៍មូលដ្ឋានភស្តុភាររបស់អង្គការសហប្រជាជាតិ និងជាចំណុចអន្តរការីដើម្បីបំពេញបែបបទសម្រាប់បេសកកម្មនៅ Abyei។ បន្ទាប់មក សមាជិកនឹងធ្វើដំណើរតាមជើងហោះហើរតូចៗពីអ៊ូហ្គង់ដា ទៅកាន់មូលដ្ឋាន របស់អង្គការសហប្រជាជាតិដែលមានចម្ងាយ ២០០ គីឡូម៉ែត្រពី Abyei។
សូមគូសបញ្ជាក់ថា ក្រុមវិស្វកម្មលេខ១ ត្រូវបានបង្ហាញមុខនៅថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ២០២១។ នេះជាលើកទីមួយហើយដែលវៀតណាមមានក្រុមវិស្វកម្មចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយក៏ជាការបង្កើតអង្គភាពធំជាងគេមិនធ្លាប់មានរបស់វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាព (ពោលគឺមាន១៨៤នាក់)។ សមាជិកនៃក្រុមនេះមកពីស្ថាប័ន និងអង្គភាពជាច្រើននៅក្នុងជួរកងទ័ពដែលក្នុងនោះស្នូលគឺកងទ័ពវិស្វកម្ម កងកម្លាំងពិសេស នាយកដ្ឋានរក្សាសន្តិភាពវៀតណាម កងកម្លាំងប្រដាប់អាវុធព័ត៌មាននិងទំនាក់ទំនង និងកម្លាំងពេទ្យយោធាក្នុងជួរកងទ័ពទាំងមូល៕