កិច្ចការបក្សនៅក្រៅប្រទេសរួមវិភាគទានទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែសីហា នៅរដ្ឋធានីហាណូយ គណៈកម្មា ធិការបក្សនៅក្រៅ ប្រទេស បានរៀបចំសន្និសីទស្ដីពីកិច្ចការបក្សនៅក្រៅប្រទេសឆ្នាំ២០១៨។ 

អង្គ សន្និសីទបានលើកឡើងទិសដៅ ភារកិច្ចនាពេលខាងមុខចំពោះកិច្ចការបក្សនៅ ក្រៅប្រទេស ក្នុងនោះមានការរៀបចំឡើងវិញនូវគណៈកម្មាធិការបក្សនៅក្រៅ ប្រទេសនិងគណៈកម្មាធិការបក្សក្រសួងការបរទេស សំដៅលើកកំពស់សមត្ថភាពនៃអង្គការបក្សនានា និងអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចនយោបាយក្នុង កិច្ចការបរទេសផងដែរ។

        ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យគណៈកម្មាធិការបក្សនៅក្រៅប្រទេស បន្ត ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា  លើកកំពស់ប្រសិទ្ធភាពក្នុងកិច្ចការបក្សនៅក្រៅប្រទេស សំដៅឆ្លើយតបនឹងតម្រូវការធ្វើសមាហរណកម្មរបស់ប្រទេសជាតិក្នុងសភាពការណ៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ