កិច្ច​ការ​បរទេស​​ប្រជាជន​បន្តពង្រីកតួនាទីដើម្បីផលប្រយោជន៍ជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែមករា នៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបានរៀបចំសន្និសីទបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ ២០២៣ អនុវត្តភារកិច្ចនៅឆ្នាំ ២០២៤ ។

របាយការណ៍របស់គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនិងការពិភាក្សានៅក្នុងសន្និសីទបានបញ្ជាក់ថា នៅឆ្នាំ ២០២៣ រួមជាមួយកិច្ចការបរទេសរបស់បក្ស និងការទូតរបស់រដ្ឋ កិច្ចការបរទេសប្រជាជនបានពង្រីកតួនាទីឈានមុខគេ ក្នុងការបង្កើតនិងរក្សាបរិយាកាសប្រកបដោយសន្តិភាព ស្ថិរភាព ចលនាប្រភពធនធានខាងក្រៅដើម្បីបម្រើបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

កិច្ច​ការ​បរទេស​​ប្រជាជន​បន្តពង្រីកតួនាទីដើម្បីផលប្រយោជន៍ជាតិ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ Quang Vinh/daidoanket.vn

ថ្លែងនៅក្នុងសន្និសីទ លោក Le Hoai Trung ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស បានសង្កត់ធ្ងន់ថា ៖ “តួនាទីរបស់កិច្ចការបរទេសប្រជាជនត្រូវបន្តទទួលបានការយល់ដឹងយ៉ាងពេញលេញ។ បក្សកុម្មុយនិស្តវៀតណាមក៏បានកំណត់យ៉ាងច្បាស់ ហើយជាលើកដំបូងដែលសេចក្តីសម្រេចចិត្តលើកទី ១៣ របស់បក្ស បានបញ្ជាក់យ៉ាងច្បាស់ថា សសរស្ដម្ភទាំង ៣ គឺជាកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ និងកិច្ចការបរទេសប្រជាជន។ ក្នុងនោះ កិ្ចចការបរទេសប្រជាជនដើរតួនាទីស្នូល បង្កើតមូលដ្ឋានគ្រឹះសង្គមក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេស។ នាពេលខាងមុខ ចាំបាច់ត្រូវបន្តបង្កើតការផ្លាស់ប្តូរនៃការយល់ដឹង និងកសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូប្រជាជន លើកកម្ពស់កិច្ចការបរទេសពហុភាគី ធ្វើឲ្យល្អនូវការងារជនវៀតណាមនៅឯបរទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ