កិច្ចការបរទេសប្រជាជនរួមចំណែកការពារឯករាជ្យ អធិបតេយ្យភាពរបស់មាតុប្រទេស

          (VOV)_ក្នុងឆ្នាំ ២០១៤ ​កិច្ចការបរទេសប្រជាជនរួមចំណែកយ៉ាងសំខាន់ ​​ក្នុង
បុព្វហេតុកសាងនិងការពារមាតុប្រទេស ជាពិសេសគឺកិច្ចការពារឯករាជ្យ ​អធិប
តេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើត។ ថ្លែងមតិនៅក្នុងសន្និសីទគណ
ប្រធាន នីតិកាលទី៥ លើកទី២ នៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម នារ
សៀលថ្ងៃទី២០ មករា នៅទីក្រុងហាណូយ លោក Vu Xuan Hong ប្រធាន​សម្ព័ន្ធ
បណ្ដាអង្គការមិត្តភាពវៀតណាម បានអោយដឹងថា៖

          “ ចំពោះយើងខ្ញុំ មានបញ្ហា១ដែលកើតមានឡើង នោះគឺជាការ៥ដែលចិន​
ដាក់​ស្ថានីយខួង​ប្រេង​ Haiyang Shinyou 981នៅតំបន់​សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត
ណាម។កិច្ចការបរទេសប្រជាជនបានចូលរួមការតស៊ូប្រឆាំងអំពើខុសឆ្គងទាំងនេះ
 និងដណ្ដើមបានជោគជ័យនានាដ៏សែនសំខាន់។ ក្នុងនោះមានការតភ្ជាប់បណ្ដាញ
មិត្តភក្តិអន្តរជាតិ ដើម្បីឡើងសម្លេងការពារ គាំទ្រ​វៀតណាម។”

កិច្ចការបរទេសប្រជាជនរួមចំណែកការពារឯករាជ្យ អធិបតេយ្យភាពរបស់មាតុប្រទេស - ảnh 1
ស្ថានីយខួង​ប្រេង​ Haiyang Shinyou 981

          អង្គសន្និសីទលើកនេះបានអនុម័តលើទិសដៅការងារក្នុងឆ្នាំ ២០១៥ ប្រមូល
ផ្តុំចូលក្នុងខ្លឹមសារសំខាន់ៗដូចជា៖ ពង្រឹងនិងពង្រីកបណ្ដាញមិត្តភក្តិអន្តរជាតិ
 ដៃគូអន្តរជាតិ …លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ