|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Le Hoai Trung (baomoi.com) |
Vovworld-ចែករំលែកជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទ
ការទូតលើកទី២៨ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Le Hoai Trung បានចាត់ទុកថា រាល់
ជោគជ័យនិងបទពិសោធន៍នេះបានរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាម
លើវេទិការពហុភាគី ទន្ទឹមនឹងនោះបើកទូលាយនិងជំរុញទំនាក់ទំនងរបស់វៀត
ណាមជាមួយប្រទេសនិងដៃគូនានាក្នុងដំបន់និងលើពិភពលោក។ តាមឯកអគ្គរដ្ឋ
ទូត Le Hoai Trung ថា ដំណើរការផ្លាស់ប្តូរថ្មីរបស់វៀតណាមទទួលបានសមិទ្ធិ
លេចធ្លោអំពីអភិវឌ្ឍន៍សង្គម អំពីកំណើនសេដ្ឋកិច្ចជាមួយល្បឿនកំណើរល្អក្នុង
រយៈពេលវែង។ មិនត្រឹមតែប៉ុណ្ណោះទេ វៀតណាមបានដោះស្រាយបញ្ហាសង្គម
ជាច្រើនត្រូវបានពិភពលោកទទួលស្គាល់និងវាយតំលៃខ្ពស់។ ជាមួយការដែលវៀត
ណាមជាប់ឆ្នោតចូលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាខែវិច្ឆិកា
កន្លងមក ឯកអគ្គរដ្ឋទូត Le Hoai Trung បានអះអាងថា នេះជាឱកាសប៉ុន្តែក៏ជាការ
សាកល្បងចំពោះវៀតណាម៕