កិច្ចការរណសិរ្សរួមចំណែកពង្រីកស្មារតីមហាសាមគ្គីប្រជាជាតិ

កិច្ចការរណសិរ្សរួមចំណែកពង្រីកស្មារតីមហាសាមគ្គីប្រជាជាតិ - ảnh 1
លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម (VOV)

        Vovworld-នាព្រឹកថ្ងៃទី១១ធ្នូនៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទ​លើក​ដម្កើងទីប្រជុំជននិងប្រធានគណៈកម្មាការកិច្ចការរណសិរ្សគំរូទូទាំងប្រទេសដំណាក់​កាល២០០៩-២០១៣។ របាយការណ៍នៅសន្និសីទបានលើកច្បាស់ថា ក្នុង​ប៉ុន្មានឆ្នាំ​
កន្លង​មក គណៈកម្មាការកិច្ចការរណសិរ្សធ្វើសកម្មភាពសកម្មរួម​ចំណែកសកម្ម​ក្នុង​ការ​ឃោសនាចលនាប្រជាជនអនុវត្តគោលការណ៍គោលមាគ៌ា​របស់បក្សគោល​នយោបាយ​​ច្បាប់របស់រដ្ឋកសាងផែនមហាសាមគ្គីប្រជាជាតិនៅ​ដំបន់ប្រជុំជន។ ថ្លែង​មតិ​​នៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន​សង្កត់ធ្ងន់ថា ការ​កសាង​ទីប្រជុំជនរឹង
មាំលើគ្រប់វិស័យជាភារកិច្ចដ៏សែន​សំខាន់​ជាការទទួលខុសត្រូវ​របស់​ប្រព័ន្ធ​នយោបាយ
ទាំងមូល ក្នុងនោះគណៈ​កម្មាការ​កិច្ចការរណសិរ្សមានតួនាទី​ការ​ទទួលខុស​ត្រូវ​ដ៏ធំធេង។

        “ដើម្បីអនុវត្តល្អតួនាទីរបស់ខ្លួន រួមចំណែកជាច្រើនថែមទៀតក្នុង​ការ​កសាង​ទី​ប្រជុំ​ជនរឹងមាំលើគ្រប់វិស័យ បណ្ដាគណៈកម្មាការកិច្ចការរណសិរ្ស​ត្រូវសកម្ម​ច្នៃប្រឌិតបន្ត​ផ្លាស់ប្តូរថ្មីលើកកំពស់ថែមទៀតគុណភាពបណ្ដាផ្នែកសកម្មភាពរៀបចំ​អនុវត្ត​ល្អចលនា​ប្រឡងប្រណាំងស្នេហាជាតិ ចលនារបស់រណសិរ្ស​មាតុភូមិសមស្រប​នឹង​លក្ខណៈរបស់​
ទី​ប្រជុំជននីមួយៗ ទន្ទឹមនឹងនោះ​ពង្រីកសិទ្ធិ​ធ្វើ​ជាម្ចាស់របស់​ប្រជាជន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ