កិច្ចចរចាពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស-EU នៅតែ​ប្រព្រឹត្តិទៅ​តាមផែនការកំណត់

(VOVWORLD) - អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី លោក Boris Johnson បានឲ្យដឹងថា ភាគីអង់គ្លេសគ្មានបំណងផ្លាស់ប្តូរកាលវិភាគចរចាឡើយ ហើយកិច្ចប្រជុំនៃគណៈកម្មាធិការចរចាចម្រុះរបស់ភាគីទាំងពីរនៅតែបានប្រព្រឹត្តិទៅនាថ្ងៃទី៣០ ខែមិនា ខាងមុខ។ 
កិច្ចចរចាពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស-EU នៅតែ​ប្រព្រឹត្តិទៅ​តាមផែនការកំណត់ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson(រូបថត៖ TTXVN)

នាថ្ងៃទី ២៧ ខែមិនាអង់គ្លេសបានប្រកាសថា កិច្ចចរចាពាណិជ្ជកម្ម រវាងប្រទេសនេះជាមួយសហភាពអឺរ៉ុប (EU) នៅតែប្រព្រឹត្តិទៅតាមផែនការកំណត់ នាសប្តាហ៍ខាងមុខ ទោះបីជានាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងប្រធានក្រុមចរចាសហភាពអឺរ៉ុបលោក Michel Barnier ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស SARS-CoV-2 ក៏ដោយ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី លោក Boris Johnson បានឲ្យដឹងថា ភាគីអង់គ្លេសគ្មានបំណងផ្លាស់ប្តូរកាលវិភាគចរចាឡើយ ហើយកិច្ចប្រជុំនៃគណៈកម្មាធិការចរចាចម្រុះរបស់ភាគីទាំងពីរនៅតែបានប្រព្រឹត្តិទៅនាថ្ងៃទី៣០ ខែមិនា ខាងមុខ។ កិច្ចប្រជុំនេះនឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីអង្គគ្លេស លោក Michael Gove។ ខ្លឹមសារនៃកិច្ចប្រជុំនេះ គឺវាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀងដកខ្លួនចេញពីប្លុក ក៏ដូចជាស្វែងរកវិធីដោះស្រាយការស្វែងគំនិតគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ