កិច្ចចរចាយោធាឥណ្ឌា-ចិនមិនទទួលបានលទ្ធផលឡើយ

(VOVWORLD) - កិច្ចចរចាយោធាជុំទី ១៣ ថ្នាក់មេបញ្ជាការអង្គភាពទ័ពរវាងឥណ្ឌានិងចិនកាលពីថ្ងៃទី ១០ ខែតុលា បានបិទបញ្ចប់ ដោយមិនទទួលបានលទ្ធផលណាមួយដើម្បីដោះស្រាយទាំងស្រុងនូវជម្លោះព្រំដែននៅតំបន់ Ladakh ភាគខាងកើត។
កិច្ចចរចាយោធាឥណ្ឌា-ចិនមិនទទួលបានលទ្ធផលឡើយ - ảnh 1ទាហានឥណ្ឌាឈរយាមនៅព្រំដែន  (រូបថត៖ AFP/VNA)

នៅក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តិទៅនៅ ខ្សែបន្ទាត់គ្រប់គ្រងជួរមុខ (LAC) នៅភាគីចិននោះ យោធាចិនមិនយល់ព្រមចំពោះសំណើរដែលភាគីឥណ្ឌាចាត់ទុកថាមានលក្ខណៈស្ថាបនា សំដៅដកកងទ័ពចេញពីទីតាំងដែលនៅតែរក្សាស្ថានការណ៍ប្រឈមមុខដាក់គ្នា។

ទីភ្នាក់ងារសារព័ត៌មាន ANI របស់ឥណ្ឌាបានដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពឥណ្ឌា ដែលថាភាគីចិនក៏មិនបានដាក់ចេញដំណោះស្រាយណាមួយចំពោះបញ្ហាដែលនៅសេសសល់ផងដែរ។ យ៉ាងហោចណាស់មានតំបន់ចំនួនបីនៅ Ladakh ភាគខាងកើត នៅតែរង់ចាំភាគីទាំងពីរឯកភាពគ្នា ដើម្បីដកកងទ័ព និងស្ដារស្ថានការណ៍ដើមឡើងវិញ។ ភាគីឥណ្ឌាបានចង្អុលបង្ហាញថាស្ថានការណ៍ប្រឈមមុខដាក់គ្នានៅតាមបណ្ដោយ ខ្សែបន្ទាត់ LAC គឺបណ្តាលមកពីភាគីចិនដែលបានឯកតោភាគីសំដៅផ្លាស់ប្ដូរស្ថានការណ៍បច្ចុប្បន្ន និងរំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគី។

ក្នុងពេលនោះយោធាចិនក៏បាននាំចេញសេចក្តីថ្លែងការណ៍មួយក្រោយពីកិច្ចប្រជុំ ដោយបានចាត់ទុកដា រាល់សំណើរមិនសមហេតុផលនិងមិនជាក់ស្ដែង របស់ទីក្រុងញូវដេលី បានបង្កការលំបាកថែមទៀតសម្រាប់ការចរចារនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ